We TV Cambodia

កសិករដាំដូងក្រអូបមួយរូបអាចរកចំណូលបានជាង ១៥,០០០ដុល្លារក្នុងមួយខែពីរបរនេះ

កសិករដាំដូងក្រអូបមួយរូបអាចរកចំណូលបានជាង ១៥,០០០ដុល្លារក្នុងមួយខែពីរបរនេះ

ដំណាំដូងក្រអូបកំពុងផ្ដល់ចំណូលយ៉ាងច្រើនដល់កសិករក្នុងវិស័យនេះ ខណៈអាចរកបានរហូតដល់ជាង ២០ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងជាង ១៥,០០០ដុល្លារក្នុងមួយខែៗ។

លោក បុត្រ គឹមឆាយ ជាម្ចាស់ចម្ការដូងក្រអូប ដែលរស់នៅខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា លោកចាប់ផ្ដើមដាំដូងក្រអូបនេះតាំងពីឆ្នាំ២០០២ មកម្លេះ លើផ្ទៃដីជាង ៤០ហិកតា ហើយចំពោះចំណូល គឺបានទៅតាមដំណាក់កាលៗ។

លោកបន្តថា បើគិតតែផ្លែដូងខ្ចីហូបទឹកធម្មតាមិនទាន់គិតពូជដូង លោកអាចរកចំណូលបានចន្លោះពី ១២ម៉ឺនទៅ ១៤ម៉ឺនដុល្លារ លើផ្ទៃដី ៤០ហិកតា។ ចំណែក ការលក់ពូជដូងក្រអូបលោកអាចរកចំណូលបានចន្លោះពី ៦ម៉ឺនទៅ ៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់ថា បើដកថ្លៃកម្មករ, ថ្លៃជី, ថ្ងៃកម្លាំងពលកម្ម និងថ្នាំសង្កូវ យើងអាចនៅសល់បានចន្លោះជាង ១០ម៉ឺណដុល្លារតិចតួច។

សូមជម្រាបថា ដូងក្រអូបជាដំណាំមួយប្រភេទមានលក្ខណៈងាយស្រួលដាំ ឆាប់បានផល ហើយនៅពេលវាកាន់តែចាស់ដើម ផ្លែក៏កាន់តែច្រើនដែរ ហើយអាចរកចំណូលបានរាប់សិបឆ្នាំឯណោះ។ បើគិតចាប់ពីពេលដាក់ដាំរហូតដល់អាចប្រមូលផលបានបណ្ដើរៗគឺមានរយៈពេលប្រមាណជាង ៣ឆ្នាំ ប៉ុន្តែឆ្នាំដែលចាប់ផ្តើមឱ្យផលច្រើនគឺឆ្នាំទី៤ និងទី៥៕

អត្ថបទដោយ៖ Nevin

Related Articles