We TV Cambodia

កសិករដាំកៅស៊ូចាប់ផ្ដើមមានសង្ឃឹម ខណៈតម្លៃកៅស៊ូកំពុងងើបឡើងវិញ

កសិករដាំកៅស៊ូចាប់ផ្ដើមមានសង្ឃឹម ខណៈតម្លៃកៅស៊ូកំពុងងើបឡើងវិញ
ចំការកៅស៊ូនៅកម្ពុជា (ប្រភព៖ មន្ទីរកសិកមខេត្តត្បូងឃ្មុំ)

កសិករដាំដំណាំកៅស៊ូចាប់ផ្ដើមមានសង្ឃឹម ខណៈតម្លៃកៅស៊ូលើទីផ្សារអន្តរជាតិបច្ចុប្បន្នកំពុងងើបឡើងវិញក្រោយវិបត្តិកូវីដ១៩ ហាក់មានភាពស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ចំការកៅស៊ូនៅកម្ពុជា (ប្រភព៖ មន្ទីរកសិកមខេត្តព្រះវិហារ)

ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មបានឲ្យដឹងថា នៅដើមខែសីហា និងចុងខែកញ្ញាឆ្នាំ២០២០ ខាងមុខនេះ តម្លៃកៅស៊ូនឹងមានការកើនឡើងបន្ដិចវិញ ពោលគឺអាចមានតម្លៃពី ១៣០០ដុល្លារ ទៅ ១៤០០ដុល្លារក្នុងមួយតោន។

ចំការកៅស៊ូនៅកម្ពុជា (ប្រភព៖ មន្ទីរកសិកមខេត្តព្រះវិហារ)

ឯកឧត្តមបញ្ជាក់ថា ការកើនឡើងនូវតម្លៃកៅស៊ូនេះ ដោយសារតែទីផ្សារអន្តរជាតិមានកំណើនតម្រូវការ ខណៈដែលការនាំចេញកៅស៊ូទៅទីផ្សារអន្ដរជាតិរួមមានប្រទេសវៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី និងសហគមន៍អឺរ៉ុបជាដើម គឺមិនមានការកកស្ទះដូចមុននោះទេ។

ចំការកៅស៊ូនៅកម្ពុជា (ប្រភព៖ មន្ទីរកសិកមខេត្តព្រះវិហារ)

ឯកឧត្តមសង្ឃឹមថា ក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងអាចនាំចេញកៅស៊ូបានប្រមាណ ៣០ម៉ឺនតោន ខណៈការនាំចេញក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០ មានចំនួន ១០ម៉ឺនតោន ដែលចំនួននេះមានការកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

ចំការកៅស៊ូនៅកម្ពុជា (ប្រភព៖ មន្ទីរកសិកមខេត្តត្បូងឃ្មុំ)

សូមរំលឹកថា ចាប់ពីឆ្នាំ២០១៩ រហូតដល់ពាក់កណ្ដាលឆ្នាំ២០២០នេះ តម្លៃកៅស៊ូបន្តធ្លាក់ចុះយ៉ាងគំហុកជាមួយ តម្លៃនាំចេញប្រមាណតែ ១,២០០ដុល្លារប៉ុណ្ណោះក្នុងមួយតោន។ យោងតាមក្រសួងកសិកម្ម បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដំាកៅស៊ូសរុបប្រមាណជាង ៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង ២៥ម៉ឺន ហិកតា ខណៈផ្ទៃដីថែទាំមានជាង ១៥ម៉ឺនហិកតា ដែលគិតជាផលិតផលកៅស៊ូសម្រេចបានជិត ២ម៉ឺនតោន៕

អត្ថបទដោយ៖ Nevin

Related Articles