We TV Cambodia

កសិករខេត្តព្រៃវែង បង្កើនការដាំដុះដំណាំក្រោយប្រមូលផលស្រូវរួច

កសិករខេត្តព្រៃវែង បង្កើនការដាំដុះដំណាំក្រោយប្រមូលផលស្រូវរួច

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

(ព្រៃវែង) ៖ ប្រជាកសិករនៅខេត្តព្រៃវែង បានបង្កើនការដាំដុះដំណាំរួមផ្សំផ្សេងៗបន្ថែម ក្រោយពីប្រមូលផលស្រូវវស្សារួច ដើម្បីសម្រួលជីវភាព ក្នុងគ្រួសារឱ្យកាន់តែប្រសើរឡើង។

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រៃវែង  លោក អ៊ុក សំណាង បានឱ្យដឹងថា ក្រោយពីប្រមូលផលស្រូវរដូវវស្សារូចរាល់ ប្រជាកសិករខេត្តព្រៃវែង បានងាកមកដាំដំណាំរួមផ្សំបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ ក៏ដូចជាផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផងដែរ។ លោកបន្តថា ប្រជាកសិករនៅក្នុងខេត្ត បានចាប់ផ្តើមដាំបន្លែតាំងពីខែតុលាមកម៉្លេះ។

លោកបន្ថែមថា បច្ចុប្បន្ននេះ សម្រេចបាន ជាង៨ពាន់ហិកតា ហើយបន្លែទាំងនោះរួមមាន ៖ ស្ពៃ ត្រសក់ ត្រប់ សណ្តែកកួរ សណ្តែកដី និងបន្លែស្លឹកមួយចំនួនទៀត ដែលប្រជាកសិករងាយស្រួលដាំនិងទទួលបានទិន្នផលខ្ពស់ ។ ដោយកសិករនៅក្នុងតំបន់នោះ អាចលក់ បន្លែបានក្នុងតម្លៃពី ១០០០រៀល ទៅ១៥០០រៀល ក្នុងមួយគីឡូក្រាម។

ទន្ទឹមនឹងនេះ  ការដាំដុះបន្លែនេះ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ដែលបានជំរុញឱ្យមន្ទីរពាក់ព័ន្ធ ចងក្រងជាបណ្តុំអាជីវកម្មផលិតកម្ម ដែលមានកសិករស្ម័គ្រចិត្តពី១៥ទៅ២០គ្រួសារ និងមានឈ្មួញចាំទទួលទិញបន្លែ ដែល ប្រជាពលរដ្ឋផលិតបាន ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលទាំងអ្នកផលិត និងអ្នកបញ្ជាទិញ ដោយមិនឱ្យការផលិត សល់ជន់ជោរឡើយ ៕

រូបភាព និងប្រភព៖ AKP

Related Articles