We TV Cambodia

កសិករក្នុងភូមិតាម៉ៅលើសង្ងំកើបលុយប្រមាណ ១៥,០០០ដុល្លារក្នុងមួយខែៗ ពីរបរដាំបន្លែសុវត្ថិភាព

កសិករក្នុងភូមិតាម៉ៅលើសង្ងំកើបលុយប្រមាណ ១៥,០០០ដុល្លារក្នុងមួយខែៗ ពីរបរដាំបន្លែសុវត្ថិភាព

បន្លែសុវត្ថិភាពក្នុងសហគមន៍កសិកម្មតាម៉ៅលើកំពុងមានតម្រូវការទីផ្សារខ្ពស់ ខណៈដែលបច្ចុប្បន្នមានអតិថិជនជាច្រើនបានងាកមកទទួលទានបន្លែសុវត្ថិភាព និងអាចរកចំណូលបានប្រមាណ ១៥,០០០ដុល្លារឯណោះ ក្នុងមួយខែៗ។

លោក អ៊ឺ សុខឡាង ប្រធានសហគមន៍កសិកម្មតាម៉ៅលើ ស្ថិតនៅក្នុងភូមិតាម៉ៅលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឱ្យដឹងថា បន្លែសុវត្ថិភាពដែលដាំក្នុងសហគមន៍ទំាងអស់ គឺមានការបង្រៀន និងណែនាំពីខាងមន្ត្រីជំនាញ អំពីការថែទាំ ការជ្រើសរើសពូជ ការជ្រើសរើសដី ការប្រើប្រាស់ជីធម្មជាតិ ដោយផ្ដោតសំខាន់ទៅលើគុណភាពនិងសុវត្ថិភាពជាចម្បង ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

លោកបន្តថា សហគមន៍មានការរៀបចំផែនការច្បាស់លាស់សម្រាប់ប្រជាកសិករមុននឹងធ្វើការដាំដុះ ដែលមានដូចជា ជ្រើសរើសប្រភេទបន្លែណាដែលមានទីផ្សារ ទទួលបានតម្លៃល្អ ផ្លាស់ប្ដូរការដាំបន្លែកុំឱ្យជាន់គ្នា ដើម្បីបង្កលក្ខណៈងាយស្រួលកុំឱ្យនៅពេលទទួលផលសល់ជន់ជោរ ជាពិសេសឆ្លើយតបទៅតាមតម្រូវការទីផ្សារ។

មិនតែប៉ុណ្ណោះ ដាំមួយវគ្គៗដូចជាត្រសក់រៀបផែនការឱ្យគាត់ដាំ២០ថ្ងៃ ម៉ាប្លង់ ២០ប្លង់ដូចជាត្រប់អីអោយគាត់ដាក់មួយខែទៅមួយខែកន្លះ ហើយខ្ញុំរៀបឱ្យគាត់ដាំបើមិនអញ្ចឹងទេគឺដាំជាន់គ្នាអ៉ីចឹងគឺឱ្យគាត់ដាំឆ្លាស់គ្នា២០ថ្ងៃម្ដងដូចជាត្រសក់អី។

សូមជម្រាបថា ក្នុងមួយថ្ងៃសហគមន៍នេះ អាចប្រមូលផលបានប្រមាណ ១តោន ហើយសម្រាប់តម្លៃគឺ ត្រប់លក់បាន ១,៥០០រៀលក្នុង ១គីឡូ,  ត្រសក់ ១,៥០០រៀលក្នុង១គីឡូ, ម្ទេស ២,៥០០រៀលក្នុង១គីឡូ, ម្រះ ២,៥០០រៀលក្នុង១ គីឡូ។ លោកបានបន្ថែមថាខាងសហគមន៍កសិកម្មតាម៉ៅលើក៏បានចុះកិច្ចសន្យាក្នុងការបញ្ជាទិញជាមួយក្រុមហ៊ុន រ៉េមិច និងភូមិកសិកម្មធម្មជាតិនៅរាជធានីភ្នំពេញផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles