We TV Cambodia

កសិករក្នុងខេត្តមណ្ឌលគិរី កំពុងសំងំកើបលុយពីការដាំការ៉ុតប្រមាណ ១ម៉ឺនដុល្លារក្នុងមួយខែ

កសិករក្នុងខេត្តមណ្ឌលគិរី កំពុងសំងំកើបលុយពីការដាំការ៉ុតប្រមាណ ១ម៉ឺនដុល្លារក្នុងមួយខែ
ដំណាំការ៉ុត (ប្រភព៖ Google)

របរដាំការ៉ុត និងដំឡូងបារាំងក្នុងខេត្តមណ្ឌលគិរី កំពុងផ្ដល់ចំណូលយ៉ាងច្រើនដល់កសិករ ខណៈអាចរកចំណូលបានប្រមាណ ១ម៉ឹនដុល្លារក្នុងមួយខែពីដំណាំនេះ។

ដំណាការ៉ុត និងដំឡូងបារាំង (ប្រភព៖ Google)

លោក គ្រី ម៉េងឈាង ម្ចាស់ចំការនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ឲ្យដឹងថា លោកទទួលបានជោគជ័យលើការដាំការ៉ុត និងដំឡូងបារាំងនៅលើទឹកដីខេត្តមណ្ឌលគិរីក្នុងរយៈពេល ៣ឆ្នាំមកនេះ ដោយដំណាំមួយមុខៗទទួលបានពី ៨តោន ទៅ ១០តោនក្នុងមួយរដូវ។

ដំណាំការ៉ុត (ប្រភព៖ Google)

លោកបន្តថា ក្នុងមួយឆ្នាំលោកអាចទទួលបានផល ៤ដងលើផ្ទៃដីជិត ២ហិកតា ទិន្នផលដែលទទួលបាន លោកផ្គត់ផ្គង់នៅតាមទីផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ ជាមួយនឹងតម្លៃបោះដុំពី ៦០០០រៀល ទៅ៧០០០រៀល ក្នុងមួយគីឡូក្រាម។ មិនតែប៉ុណ្ណ៉ោះ លោកស្ទើរតែមិនអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារបានទៀតផង ព្រោះអ្នកទិញមានច្រើន ចំណែកអ្នកដាំគឺមានតិច។

ដំឡូងបារាំង (ប្រភព៖ Google)

សូមបញ្ជាក់ថា ក្នុងរយៈពេលបីខែ ចម្ការរបស់លោកគ្រី ម៉េង ឈាង នាំចេញការ៉ុត និងដំឡូងបារាំងបានចន្លោះពី១៥តោន ទៅ ២០តោនទៅកាន់ទីផ្សារ ដោយក្នុងមួយគីឡូក្រាមមានតម្លៃពី ៦០០០រៀល ទៅ ៧០០០រៀល ដែលស្មើប្រមាណ ១ម៉ឺនដុល្លារក្នុងមួយខែ។

អត្ថបទដោយ៖ Nevin

Related Articles