We TV Cambodia

កសិករក្នុងខេត្តប៉ៃលិនសម្រុកដាំស្វាយកែវរមៀត ត្រៀមទទួលកិច្ចព្រមព្រៀងជាមួយចិន

កសិករក្នុងខេត្តប៉ៃលិនសម្រុកដាំស្វាយកែវរមៀត ត្រៀមទទួលកិច្ចព្រមព្រៀងជាមួយចិន
ចំការស្វាយ (ប្រភព៖ pailin)

កសិករខេត្តប៉ៃលិនជាច្រើនបានសម្រុកពង្រីកផ្ទៃដីដាំស្វាយកែវរមៀត ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ ខណៈដែលកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ត្រៀមនឹងចុះហត្ថលេខានាពេលខាងមុខ។

ស្វាយកែវរមៀត (ប្រភព៖ info.gov)

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានឲ្យដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋបាននាំគ្នាដាំ ស្វាយកែវរមៀតរហូតដល់ជាង ៥ពាន់ហិកតា ហើយវាជាដំណាំមួយប្រភេទ ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅតំបន់នោះ។ លោកបន្តថា មន្ត្រីជំនាញប្រចាំខេត្ត តែងតែបានចុះជួយអប់រំណែនាំ ដល់កសិករអោយដាំដុះដំណាំស្វាយកែវរមៀតនេះ អោយត្រូវតាមបច្ចេកទេស ដោយចំណាយដើមទុនតិច និងទទួលបានទន្និផលខ្ពស់ ។

ចំការស្វាយ (ប្រភព៖ pailin)

លោកប្រធានមន្ទីរ បានអំពាវនាវអោយប្រជាកសិករ រស់នៅតាមជើងភ្នំ និងតំបន់ខ្ពស់រាប បង្កើនការដាំដុះដំណាំ​ឈើហូបផ្លែអោយបានច្រើន ដើម្បីកាត់បន្ថយការបាក់ដី​ហូរច្រោះដី ដោយសារខេត្តប៉ៃលិន គឺជាខេត្តមួយស្ថិតនៅ​តំបន់ជួរភ្នំមានដីខ្ពស់ទាប។

ស្វាយកែវរមៀត (ប្រភព៖ info.gov)

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិននាចុងឆ្នាំ២០២០​នេះ បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង​លើពិធីសារក្នុងការនាំស្វាយស្រស់មានគុណភាពទៅផ្គត់ផ្គង់​តម្រូវការទីផ្សាររបស់ប្រទេសចិន៕

អត្ថបទដោយ៖ Nevin

Related Articles