We TV Cambodia

កសិករក្នុងខេត្តកំពង់ធំ ចាប់ផ្ដើមប្រើប្រាស់ដ្រូនក្នុងវិស័យកសិកម្ម

កសិករក្នុងខេត្តកំពង់ធំ ចាប់ផ្ដើមប្រើប្រាស់ដ្រូនក្នុងវិស័យកសិកម្ម
ការប្រើប្រាស់ដ្រូនក្នុងវិស័យកសិកម្ម (ប្រភព៖ info.gov)

កសិករក្នុងខេត្តកំពង់ធំ ចាប់ផ្ដើមប្រើប្រាស់ដ្រូនលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ ខណៈវិធីនេះចំណាយដើមទុនតិច ចំណេញពេលវេលាច្រើន និងជួយឲ្យការដាំដុះមានប្រសិទ្ធិភាពជាងមុន។

ការប្រើប្រាស់ដ្រូនក្នុងវិស័យកសិកម្ម (ប្រភព៖ info.gov)

លោក ខឿន ខួច កសិករក្នុងខេត្តកំពង់ធំ បានឱ្យដឹងថា ក្រោយពីមានការណែនាំពីមន្ទីរកសិកម្ម ពីការចំណេញនៃការប្រើប្រាស់ដ្រូនលើដំណាំស្រូវ លោកបានចាប់ផ្តើមជួលដ្រូននេះពីមន្ត្រីជំនាញរបស់មន្ទីរ ដើម្បីយកមកប្រើប្រាស់លើផ្ទៃដីជាង ៥០ហិកតា។ បន្ទាប់ពីប្រើ លោកមើលឃើញថា វាសម្រាលការនឿយហត់បានច្រើន ពិសេសកាត់បន្ថយថវិកា ចំណេញពេលវេលា ចំណេញជី និងថ្នាំ ព្រមទាំងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀតផង។

ការប្រើប្រាស់ដ្រូនក្នុងវិស័យកសិកម្ម (ប្រភព៖ theaseanpost)

កសិកររូបនេះបន្ថែមថា សម្រាប់ការបាញ់ថ្នាំលើដំណាំស្រូវ ១០ហិកតា ដ្រូនចំណាយពេលតែ ៣ម៉ោងប៉ុណ្ណោះ ខណៈដែលក្នុងរយៈពេល ៣ម៉ោងដូចគ្នា ការប្រើដោយកម្លាំងមនុស្ស គឺអាចបាញ់ថ្នាំបានតែ ៣ ទៅ ៤ហិកតាប៉ុណ្ណោះ។ លើសពីនេះទៅទៀត សម្រាប់ការចំណាយលើដ្រូនយើងអាចចំណេញបានប្រមាណ ២០% ទៅ ៣០% ឯណោះ បើប្រៀបជាមួយការជួលកម្មករ។

ការធ្វើកសិកម្មតាមបែបប្រពៃណី (ប្រភព៖ farmlandgrab.org)

សូមបញ្ជាក់ថា ដ្រូនមិនត្រឹមតែជាឧបករណ៍ពេញនិយមសម្រាប់ការបង្ហោះថតវីដេអូប៉ុណ្ណោះទេ ប៉ុន្តែដ្រូនត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងវិស័យកសិកម្មផងដែរដូចជា ប្រើលើដំណាំស្រូវ ឪឡឹក ម្រេច ពោត និងដំណាំជាច្រើនទៀត ដែលជួយឱ្យកសិករចំណាយតិច និងចំណេញច្រើន៕

អត្ថបទដោយ៖ Nevin

Related Articles