We TV Cambodia

កសិកម្មក្នុងស្រុក កំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារបច្ចុប្បន្ន

កសិកម្មក្នុងស្រុក កំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារបច្ចុប្បន្ន
ការដាំបន្លែសុវត្ថិភាពក្នុងស្រុក (ប្រភព៖ វេង សាខុន)

ក្នុងកំឡុងវិបត្តិកូវីដ១៩ ប៉ុន្មានខែមកនេះ កសិកម្មក្នុងស្រុកហាក់កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ខណៈការនាំចូលត្រូវបានបិទស្ទ់រទាំងស្រុងដើម្បីការពារការរីករាលដាលកូវីដ១៩។

ការចិញ្ចឹមមាន់ក្នុងស្រុក (ប្រភព៖ វេង សាខុន)

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ប្រជាកសិករជាច្រើនបាននាំគ្នាបង្កើនការដាំបន្លែ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារ ខណៈបច្ចុប្បន្នតម្រូវការបន្លែ និងសាច់កំពុងកើនឡើង ដោយសារការនាំចូលមិនគ្រប់តម្រូវការ។

ការដាំបន្លែសុវត្ថិភាពក្នុងស្រុក (ប្រភព៖ វេង សាខុន)

មិនតែប៉ុណ្ណោះ នេះក៏ចាឱកាសមួយសម្រាប់កសិករកម្ពុជាផងដែរ ដើម្បីពង្រឹងការផ្គត់ផ្គង់ក្នុងស្រុកឲ្យគ្រប់តាមតម្រូវការទីផ្សារ និងឈានទៅដល់បញ្ឈប់ការនាំចូលពខាងក្រៅមកតែម្ដង ដោយសារតែ ក្នុងមួយឆ្នាំៗកម្ពុជាបានចំណាយរាប់លានដុល្លារលើការនាំចូលបនន្លែ និងសាច់ពីប្រទេសជិតខាង ខណៈដែលកម្ពុជាក៏មានឈ្មោះជាប្រទេសកសិកម្មផងដែរនោះ។

ការចិញ្ចឹមបង្កង (ប្រភព៖ វេង សាខុន)

សូមបញ្ជាក់ថា បច្ចុប្បន្នកសិករក្នុងស្រុក ក៏ទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញច្រើនគួរសមផងដែរ ដោយសារតែគ្មាការប្រកួតប្រជែងពីទំនិញនាំចូល ពិសេសប្រជាកសិករចាប់ផ្ដើមដាំបន្លែសុវត្ថិភាពដែលងាចលក់បានក្នុងតម្លៃថ្លៃ និងមានទីផ្សារល្អថែមទៀតផង។

អត្ថបទដោយ៖ Nevin

Related Articles