We TV Cambodia

កសិកម្មកម្ពុជាមិនអាចអាចរីកចម្រើនទៅមុខបានទេ បើកម្ពុជានៅបន្តការនាំចូលដូចសព្វថ្ងៃនេះ

កសិកម្មកម្ពុជាមិនអាចអាចរីកចម្រើនទៅមុខបានទេ បើកម្ពុជានៅបន្តការនាំចូលដូចសព្វថ្ងៃនេះ

កម្ពុជាត្រូវបានចាត់ទុកជាប្រទេសកសិកម្ម ដោយសារតែប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០% គឺជាកសិករ ប៉ុន្តែកសិកម្មនៅកម្ពុជាត្រូវបានគេមើលឃើញថា មិនអាចឈានជើងទៅមុខបានរហ័សឡើយ បើកម្ពុជាតែបន្តនាំចូលផលិតផលកសិកម្មរាប់តោនពីប្រទេសជិតខាងដូចសព្វថ្ងៃនេះ។

ក្នុងនាមជាប្រទេសកសិកម្មមួយក្នុងតំបន់អាស៊ាន និងមានមហិចតាក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារបរទេសឲ្យបាន ១លានតោនផងនោះ កម្ពុជាបែរនាំចូលផលិតផលកសិកម្មដូចជាបន្លែ សាច់ និងគ្រឿងប្រើប្រាស់កសិកម្មមួយចំនួនពីប្រទេសជិតខាងទៅវិញ រួមមានថៃ និងវៀតណាមជាដើម ដោយក្នុងមួយថ្ងៃៗកម្ពុជានាំចូលបន្លែ និងសាច់មិនក្រោមរាប់តោនទេពីប្រទេសវៀតណាម

មួយវិញទៀត កម្ពុជាហាក់គ្មានវិធានការគ្រប់គ្រាន់ក្នុងការជម្រុញកសិកម្មក្នុងស្រុក និងទប់ស្កាត់ការនាំចូលពីខាងក្រៅ ពោលកសិករផាគច្រើនបោះបង់ការដាំដុះរបស់ខ្លួនចោល ហើយរត់ទៅធ្វើពលករនៅប្រទេសជិតខាង ដោយសារតែផលិតផលកសិកម្មរបស់ខ្លួនមិនអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន។

សូមជម្រាបថា កម្ពុជាគួរដាក់ចេញវិធានការជាក់លាក់ណាមួយក្នុងការទប់ស្កាត់ការនាំចូល និងជួយផ្ដល់ជំនួយបន្ថែមដល់កសិកម្មក្នុងស្រុក ដើម្បីឲ្យពួកគាត់មានទឹកចិត្ត និងលទ្ធភាពគ្រប់គ្រាន់ក្នុងការដាំដុះឡើងវិញ ហើយក៏អាចប្រកួតប្រជែងជាមួយទីផ្សារខាងក្រៅផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles