We TV Cambodia

កម្រោងកំពង់ផែទេសចរណ៍នៅខេត្ដកំពត គ្រោងនឹងបញ្ចប់ក្នុងឆ្នាំនេះ

កម្រោងកំពង់ផែទេសចរណ៍នៅខេត្ដកំពត គ្រោងនឹងបញ្ចប់ក្នុងឆ្នាំនេះ

គម្រោងកំពង់ផែទេសចរណ៍ ក្រោមទំហំទឹកប្រាក់វិនិយោគ ៨លានដុល្លារ កំពុងតែដំណើរការសាងសង់នោះ នឹងត្រូវរំពឹងទុកថាអាចបញ្ចប់គម្រោងក្នុងឆ្នាំនេះ និងអាចបើកឲ្យដំណើរការស្របពេលគ្នាផងដែរ។​ កំពង់ផែថ្មីនេះ នឹងអាចផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ក្នុងការ ធ្វើដំណើរ តាមតំបណ្ដាខេត្ដ ជាប់មាត់សមុទ្រ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពត បានលើងឡើងក្នុងឱកាស សន្និសីទសារព័ត៌មាន នៅអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ថា កំពង់ផែនេះបានមានគម្រោងបញ្ចប់ក្នុងខែ មេសា ប៉ុន្ដែដោយសាតែ បច្ចេកទេសសាងសង់ ក៏ត្រូវពន្យាពេលបញ្ចប់។ កំពង់ផែនេះមិនត្រឹមតែអាច ដំណើរការចេញចូល ភ្ញៀវទេសចរណ៍ក្នុងតំបន់នោះទេ ប៉ុន្ដែ​ក៏អាចចរាចរណ៍ភ្ញៀវទេសចរណ៍ អន្ដរជាតិ មានដូច ថៃ វៀតណាមជាដើម។ កំពង់ផែនេះមាន បណ្ដោយប្រវែង ៣០០ម៉ែត អាចចូលចតបាននាទេសចរណ៍​ផ្ទុកមនុស្សចន្លោះពី ៣០០ ទៅ ៤០០នាក់។

គូសបញ្ជាក់ផងដែរថា កំពង់ផែនេះ មានទីតាំងស្ថិតនៅក្នុងស្រុកឈូ ហើយគម្រោងថវិកា និវិយោគ ក្រោមកម្ចីពីធនាគារ ADB។ តាមការលទ្ធភាពគោលដៅ កំពង់ផែថ្មីមួយនេះ នឹងអាចត្រូវបាន គេរំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណជា ៣៦ម៉ឺននាក់ក្នុង១ឆ្នាំ ទាំងជាតិ និងអន្ដរជាតិ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *