We TV Cambodia

កម្មវិធី«ASPIRE» រួមចំណែកឱ្យវិស័យកសិកម្មវិវត្តន៍ទៅរកភាពទំនើប

កម្មវិធី«ASPIRE» រួមចំណែកឱ្យវិស័យកសិកម្មវិវត្តន៍ទៅរកភាពទំនើប

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា “ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលហៅថាកាត់ថា” ASPIRE” ហើយកម្មវិធីនេះ គឺបានរួមចំណែកឱ្យវិស័យកសិកម្មវិវត្តន៍ទៅរកភាពទំនើប។

បើតាមហ្វេសប៊ុក របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា គម្រោងនេះ ទទួលការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលតាមរយ:ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ហៅកាត់ថា IFAD។

តួយ៉ាង កម្មវិធីនេះបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មដើម្បីប្រែក្លាយវិស័កសិកម្មឲ្យទៅជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព នវារនុវត្តន៍ បង្កើនប្រាក់ចំណូល ធានាសន្តិសុខស្បៀង និងផលិតកម្មឆ្លើយតបតាមតម្រូវការទីផ្សារ (បរិមាណ គុណភាព សុវត្តិភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់)។

បន្ថែមជាងនេះ​ កម្មវីធីនេះ ឈានជាជំហានៗ បាននិងកំពុងនាំប្រជាកសិករចេញពីការធ្វើកសិកម្មតាមបែបយថាផល មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មវិញ មានផែនការផលិតកម្មច្បាស់លាស់ មានចងក្រងបណ្តុំផលិត និងអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយប្រើប្រាស់បច្ចេកទេស និងគ្រឿងយន្តសមស្រប ដែលអាចជួយបង្កើនផលិតភាពផលិតកម្ម ចំណេញពេលវេលា និងពលកម្ម៕

Related Articles