We TV Cambodia

កម្មវិធី Telegram បានបន្ថែមមុនងារ video call មួយផ្នែកទៀត

កម្មវិធី Telegram បានបន្ថែមមុនងារ video call មួយផ្នែកទៀត

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ថ្មីៗនេះ បើតាមនាយកដ្ឋានព័ត៌មានវិទ្យា  បានឱ្យដឹងថា កម្មវិធីទំនាក់ទំនងសង្គម Telegram ដែលកំពុងតែមានប្រជាប្រិយភាពបំផុតនៅកម្ពុជា និងមានអ្នកប្រើប្រាស់ច្រើនជាង 400 លានអ្នក ជាប់លំដាប់ថ្នាក់លេខ១០ ក្នុងពិភពលោក បានដាក់ដំណើរការនូវមុខងារថ្មីមួយទៀតជាកាដូកម្រប់ខួប៧ ឆ្នាំរបស់ខ្លូនសម្រាប់អ្នកប្រើប្រាស់គឺមុខងារជជែកជាមួយដៃគូជាវីដេអូ (video call )។
ជាមួយគ្នានេះដែរ មុខងារ Video Call របស់Telegram នេះមានចំនុចសំខាន់ៗមួយចំនួនដូចជា  អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបិទ ឬបើកវីដេអូបានក្នុងអំឡុងពេលកំពុងសន្ទនាគ្នា (switch video on or off during voice calls) និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើប្រាស់មុខងារផ្សេងទៀតបានជាមួយអ្នកដទៃ ក្នុងអំឡុងពេលកំពុងតែធ្វើការជជែក Video Call ជាមួយដៃគូ (picture in picture ) ដោយរក្សាទំហំវីដេអូតូចជាងមុននៅលើផ្ទាំងកម្មវិធីTelegram របស់អ្នក។

ទន្ទឹមនឹងនេះ បណ្តាញទំនាក់ទំនងមួយនេះបានបញ្ជាក់ពីសុវត្ថិភាពនៃមុខងារនេះ ដោយប្រើប្រាស់មុខងារ end-to-end encryption ។ ដើម្បីបញ្ជាក់ថាការជជែករបស់អ្នកមានសុវត្ថិភាព អ្នកអាចធ្វើការផ្ទៀងផ្ទាត់ដោយប្រើប្រាស់រូបភាពសញ្ញាចំនួន៤ (four emoji ) រវាងអេក្រង់របស់អ្នកនឹងដៃគូ (បើសិនជាមានរូបភាពសញ្ញាបង្ហាញដូចគ្នានោះមានន័យថាការជជែករបស់អ្នកមានសុវត្ថិភាព១០០%)៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

 

Related Articles