We TV Cambodia

កម្មវិធី ASPIRE កំពុង​ដើរតួនាទី​យ៉ាងសំខាន់ក្នុងវិស័យកសិកម្ម កំលុងពេល​កូ​វីដ​-១៩

កម្មវិធី ASPIRE កំពុង​ដើរតួនាទី​យ៉ាងសំខាន់ក្នុងវិស័យកសិកម្ម កំលុងពេល​កូ​វីដ​-១៩
ការដាំបនន្លែស្របតាមកម្មវិធី ASPIRE (ប្រភព៖ ក្រសួងព័ត៌មាន)

មន្ត្រី​ជំនាញ​ជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម បានអះអាងថា វិបត្តិកូ​វីត-១៩ ពុំមាន​ឥទ្ធិពល​បង្ក​ហា​នី​ភ័យ​សម្រាប់​វិស័យ​កសិកម្ម​នោះទេ ដោយសារតែ កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី (ASPIRE) និងវិធានការ​ឆ្លើយតបរ​បស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា គឺជា​ឧបករណ៍ ​និង​ជា​ខ្នងបង្អែក​យ៉ាងសំខាន់សម្រាប់​កសិករ។

ការដាំបនន្លែស្របតាមកម្មវិធី ASPIRE (ប្រភព៖ ក្រសួងព័ត៌មាន)

​ការ​ជម្រុញ​ចលនា​ដាំ​ដុះ និងចិញ្ចឹមសត្វ គឺជា​ការបង្កើតនូវ​ប្រសិទ្ធភាព​នៃ​ការឆ្លើយតប​យ៉ាងសំខាន់ក្នុងស្ថានភាព​​កូ​វីដ​-១៩ ដែល​ក្រសួងកសិកម្ម កំពុង​បំពេញ​តួនាទី​របស់ជាមួយកម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) កំពុង​បាន​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​ជម្រុញ​ការឆ្លើយតប​នេះ​។​

ការដាំបនន្លែស្របតាមកម្មវិធី ASPIRE (ប្រភព៖ ក្រសួងព័ត៌មាន)

​ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម និង​ជា​នាយក​កម្មវិធី ASPIRE បានលើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​កសិករ​គំរូក្នុងសហគមន៍អភិវឌ្ឍន៍​កសិកម្ម​សំរោង​មានជ័យ ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាបនា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ ដើម្បី​ស្វែងយល់​អំពី​វឌ្ឍនភាព​នៃ​កម្មវិធី​ដ៏​មាន​សក្តានុពល​មួយ​នេះ និង​ពិនិត្យមើល​ផងដែរពីស្ថានភាព​កសិករកំពុង​អនុវត្តន៍​បណ្តុំ​អាជីវកម្ម​កសិកម្ម ។​

ការចិញ្ចឹមសត្វស្របតាមកម្មវិធី ASPIRE (ប្រភព៖ ក្រសួងព័ត៌មាន)

ឯកឧត្តមបញ្ជាក់ថា កំលុងពេលកូវីដ១៩ ប្រជាពលរដ្ឋជាច្រើនបានបាត់បង់ការងារ ហើយកម្មវិធីនេះនឹងក្លាយជាដំណោះស្រាយមួយក្នុងការជម្រុញវិស័យកសិកម្ម និងជីវភាពប្រជាពលរដ្ឋ ដោយ​វាបាន​ផ្តល់​ឲ្យ​កសិករ​នូវ​ការអនុវត្តន៍​បច្ចេកទេស​ថ្មី ធាតុ​ចូល​កសិកម្ម​ថ្មី ដាំ​ដុះ​បាន​គ្រប់​រដូវ​កាល​ពេញ​មួយឆ្នាំ មិន​ប្រឈម​នឹង​ការប្រែប្រួល​អាកាសធាតុ ធានា​ឲ្យ​ផលិតកម្ម​កសិផល​កើនឡើង និង​មាន​គុណភាពសម​ស្របតាម​តម្រូវការ​ទីផ្សារ​។ មិនតែប៉ុណ្ណោះ កសិដ្ឋាន​ធំៗ​មួយចំនួន​ក៏បាន​ក្លាយជា​មជ្ឈមណ្ឌល​ផ្តល់​ការងារ​ធ្វើ សម្រាប់​អ្នក​បាត់បង់​ការងារ​ទាំងនោះ​ផងដែរ​។

ការដាំបនន្លែស្របតាមកម្មវិធី ASPIRE (ប្រភព៖ ASPIRE)

​លោកឈាវ ហុង អាយុ ៦២​ឆ្នាំ ជា​កសិករ​គំរូ​នៅក្នុង​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​សំរោង​មានជ័យ ដែល​បច្ចុប្បន្ន​មាន​កសិដ្ឋាន​លើ​ផ្ទៃដី​ទំហំ​ជាង​ ៧​ហិកតា បានប្រាប់​ឲ្យ​ដឹងថា លោក​បាន​ប្រើ​ជីវិត​នៅក្នុង​វិស័យ​កសិកម្ម​អស់​រយៈពេល ​២០​ឆ្នាំ​មកហើយ​។ លោក​ថា កាលឆ្នាំ​២០១៩​ កន្លងទៅ គឺជា​ឆ្នាំ​មោទនភាព ដែល​មុខ​របប​អាជីព​ជា​កសិករ កំពុង​បោះជំហាន​ទៅមុខ​ ហើយក្នុងឆ្នាំ​២០២០ នេះ កូ​វីត​១៩ មិនមាន​ឥទ្ធិពល​បង្ក​ហា​នី​ភ័យ​សម្រាប់​មុខ​រប​របស់លោក​នោះទេ ប៉ុន្តែវាកាន់តែ​ធ្វើ​ឲ្យ​កសិដ្ឋាន​របស់លោកមាន​ខ្នងបង្អែក​យ៉ាងរឹងមាំថែមទៀតតាមរយៈកម្មវិធី ASPIRE នេះ។

ការដាំបនន្លែស្របតាមកម្មវិធី ASPIRE (ប្រភព៖ ASPIRE)

សូមបញ្ជាក់ថា ASPIRE ជាកម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែលផ្ដល់នូវ​ការអនុវត្តន៍​បច្ចេកទេស​ថ្មី ធាតុ​ចូល​កសិកម្ម​ថ្មី ដាំ​ដុះ​បាន​គ្រប់​រដូវ​កាល​ពេញ​មួយឆ្នាំ មិន​ប្រឈម​នឹង​ការប្រែប្រួល​អាកាសធាតុ ធានា​ឲ្យ​ផលិតកម្ម​កសិផល​កើនឡើង និង​មាន​គុណភាពសម​ស្របតាម​តម្រូវការ​ទីផ្សារ​។

អត្ថបទដោយ៖ Nevin

Related Articles