We TV Cambodia

កម្មវិធីដ៏ពេញនិយមរបស់ប្រព័ន្ធប្រតិបត្តិការ Android ចំនួន៣០៦ ត្រូវបានរកឃើញថាមានបញ្ហា

កម្មវិធីដ៏ពេញនិយមរបស់ប្រព័ន្ធប្រតិបត្តិការ Android ចំនួន៣០៦ ត្រូវបានរកឃើញថាមានបញ្ហា

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមរយៈ​ នាយកដ្ឋានប្រឆាំងបទល្មើបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក បានរកឃើញភាពចន្លោះប្រហោងនៅក្នុងការសរសេរកូដ (Crypto Bugs) សម្រាប់កម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ Android ចំនួន៣០៦ ដោយប្រើប្រាស់កម្មវិធីដែលគេបង្កើតឡើងហៅថា CRYLOGGER។

បើតាមការបញ្ជាក់បន្ថែម Crypto Bugs គឺជាភាពចន្លោះប្រហោងនៅពេលដែលអ្នកអភិវឌ្ឍន៍កម្មវិធីមិនបានប្រព្រឹត្តទៅតាមលក្ខខណ្ឌនៅក្នុងការសរសេរកូដដូចជា ប្រើប្រាស់លេខសម្ងាត់ដែលងាយនឹងស្មានដឹង និងមិនប្រើប្រាស់ប្រព័ន្ធ HTTPS ជាដើម ដែលបញ្ហាទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងឧបករណ៍របស់ពួកគេរងការវាយប្រហារពីជនអនាមិក។

Android 11: smartphones with less than 2 GB of RAM are deprived of updates  | Bullfrag

ជាមួយគ្នានេះដែរ កាលពីខែតុលាឆ្នាំ២០១៩ ក្រុមអ្នកស្រាវជ្រាវបានសាកល្បងប្រើកម្មវិធីរបស់ពួកគេដើម្បីធ្វើការត្រួតពិនិត្យទៅលើកម្មវិធី Android ដែលពេញនិយមបំផុតចំនួន ១៧៨០ ហើយក្នុងនោះគេបានរកឃើញកម្មវិធីចំនួន៣០៦ ដែលមិនបានប្រព្រឹត្តទៅតាមលក្ខខណ្ឌនៅក្នុងការសរសេរកូដ ដើម្បីការពារសុវត្ថិភាពរបស់កម្មវិធីពីការវាយប្រហារផ្សេងៗ។

ទន្ទឹមនឹងនោះ អ្វីដែលធ្វើឱ្យក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ នៅពេលដែលពួកគេទាក់ទងទៅក្រុមអ្នកបង្កើតកម្មវិធីទាំងនោះ មានតែ ១៨នាក់ប៉ុណ្ណោះ ដែលបានទាក់ទងត្រឡប់មកពួកគេវិញ បន្ទាប់ពីទទួលបានអុីមែលលើកដំបូង ចុងក្រោយមានតែ ៨នាក់ទេ ដែលនៅបន្តផ្ដល់យោបល់ដែលមានសារៈប្រយោជន៍ជាមួយនឹងការស្រាវជ្រាវ។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រាវជ្រាវពុំបានធ្វើការផ្សព្វផ្សាយឈ្មោះរបស់កម្មវិធីដែលមានបញ្ហាទាំងនេះទេ ដើម្បីចៀសវាងពីការវាយប្រហារណាមួយនោះ៕

 

 

 

Related Articles