We TV Cambodia

កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី នឹង​ទទួលបានការងារ​ថ្មី និង​ប្រាក់​អតីតភាព​ការងារ​តាម​ដំណាក់កាល​

កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី នឹង​ទទួលបានការងារ​ថ្មី និង​ប្រាក់​អតីតភាព​ការងារ​តាម​ដំណាក់កាល​

កម្មករក្រុមហ៊ុនស៊ិនទ្រី នឹងទទួលបានឱកាសការងារថ្មីជាមួយក្រុមហ៊ុនប្រមូលសម្រាកថ្មី រួមនឹងប្រាក់អតីតភាពការងារទៅតាមដំណាក់កាលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបើយោងតាមការឲ្យដឹងពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។

ឯកឧត្តមបានបន្ថែមថា សាលា​រាជធានី​ភ្នំពេញ នឹង​បង្កើតឱ្យមាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​បី​តំបន់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការប្រមូល​សំរាម​បាន​លឿន​រហ័ស និងបញ្ចៀស​ការកកស្ទះ ខណៈ​ក្រុមហ៊ុន​ទាំងអស់នោះនឹង​យក​កម្មករ​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ដោយមាន​ការជួយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​មកបម្រើ​ការងារ​ដដែល​។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ យើងឃើថា សំរាមមានការកកស្ទះនៅគ្រប់ទីកន្លែង ដោយសារ​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី បានធ្វើ​កូដកម្ម ទាមទារ​ប្រាក់​អតីតភាព ដែល​ចំណុច​នេះ​ក្រសួង​ការងារ​បាន​ជម្រាបជូន​ថា ប្រាក់​អតីតភាព ក្រសួង​នឹង​ផ្តល់ជូន​តាម​ដំណាក់កាល ខណៈដែល​កម្មករ​ទាំង​អស់នោះ សុំ​បើកប្រាក់​ផ្តាច់​តែម្ដង​ហើយ​ឈប់​ធ្វើការ​។ ការទាមទារ​បែបនេះ ដោយសារ​ពួកគាត់​យល់ថា នៅ​ថ្ងៃ​អនាគត រដ្ឋបាល​រា​ធានី​ភ្នំពេញ នឹងធ្វើ​ការដេញថ្លៃ​យក​ក្រុមហ៊ុន ចំនួន​៣​មក ប្រតិបត្តិ​ការប្រមូល​សំរាម ហើយ​គាត់​គិតថា​គាត់​មិនបាន​ចូលធ្វើ​ការងារ​បន្ត​។​ ​

ទោះជាយ៉ាងណា ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​រថយន្តប្រមូល​សំរាម​ចំនួន ​៧០​គ្រឿង រួមជាមួយ​កម្លាំង​សន្តិសុខ និង​ប្រជា​ការពារ​រាប់សិប​នាក់ ដើម្បី​ចេញ​ប្រតិបត្តិ​ការប្រមូល​សំរាម ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles