We TV Cambodia

កម្មករ៥ម៉ឹននាក់ក្នុងប្រទេសហុងកុងត្រូវបញ្ឈប់ធ្វើការដោយសារជំងឺថ្មី Covid-19

កម្មករ៥ម៉ឹននាក់ក្នុងប្រទេសហុងកុងត្រូវបញ្ឈប់ធ្វើការដោយសារជំងឺថ្មី Covid-19

HongKong ៖​ហុងកុងសម្រេចចិត្តបឹទគម្រោងសាងសង់មួយចំនួនក្នុងប្រទេសខណះកម្មករជាង៥ម៉ឹននាក់បានបញ្ឍប់ធ្វើការផងដែរបន្ទាប់ពីវីរុសមួយប្រភេទឈ្មោះCovid-19 ។​

ប្រទេសហុងកុងកាលពីថ្មីៗនេះបានប្រកាសថា គម្រោងសាងសង់មួយចំនួនក្នុងប្រទេសនិងត្រូវផ្អាកដំណើរការរហូតដល់ស្ថានការណ៍វីរុសនេះមានស្ថានភាពល្អប្រសើរវិញ។ការបឺទនេះក៏ដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬ Covid-19 ដែលបានរំខានដល់នាំចូលវត្ថុធាតុដើមពីចិនដីគោក។​

យោងតាមអ្នកគ្រប់គ្រងទូទៅ នៃសហគ្រាសឧស្សាហកម្មសំណង់ហុងកុង បានឱ្យដឹងថា កម្មករជាង ៨ម៉ឺននាក់ផ្សេងទៀត បានឈប់សម្រាកពី ១ថ្ងៃទៅ ២ ថ្ងៃក្នុងមួយសប្តាហ៍ ខណៈអ្នកម៉ៅការរងចាំលទ្ធផលពីពីថ្នាក់លើដើម្បីសម្រេចបើកការដ្ឋាន​សាងសង់ជាថ្មី។

លោកបានបន្តថា បច្ចុប្បន្នបុគ្គលិកពាក់កណ្តាល នៃសមាជិកបុគ្គលិករបស់លោកចំនួន ៥ ៧០០០នាក់ គឺគ្មានការងារធ្វើ។ កត្តាទាំងនេះ ដោយសារការខ្វះខាតសម្ភារៈសំណង់ សម្រាប់ផ្គត់ផ្គង់ក្នុងការដ្ឋាន ដែលមិនអាចឱ្យវិស័យនេះបន្តទៅជំហានបន្តបន្ទាប់បាន។

បើតាម ការគណនារបស់ហុងកុង កាលពីនាពេលថ្មីៗនេះ បានបង្ហាញថា កម្មករគ្មានការងារធ្វើចំនួន ៥ ម៉ឺននាក់នៅទូទាំងវិស័យសំណង់នេះ មានន័យថាមួយភាគបីនៃកម្លាំងពលកម្មសំណង់ក្នុងតំបន់រដ្ឋបាលពិសេស ដែលបានបាត់បង់ការងាររបស់ពួកគេ។

បើយោងទៅតាមគេហទំព័រក្នុងស្រុកមួយបានដកស្រងសម្តីរបស់លោក Stephen Lee Ka-lun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន  Chun World Construction Holdings នេះថា សម្ភារៈជាច្រើនមិនត្រូវបានគេយកមកពីចិនដីគោក ដូចជា ប្លុកបេតុង ហើយរោងចក្រនៅប្រទេសចិនមិនមានដំណើរការឡើងវិញទេ។​

លោក David Kwok Chun-wai នាយកគ្រប់គ្រងក្រុមហ៊ុន New World Construction ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនរបស់លោកក៏ទទួលរងនូវការរំខានដល់ចង្វាក់ផ្គត់ផ្គង់ផងដែរ។

លោកថា៖ «យើងមិនទាន់ដឹងច្បាស់អំពីផលប៉ះពាល់នៅឡើយទេ វាហាក់ដូចជាលឿនពេកដើម្បីប្រមើលមើលពីការពន្យារពេលក្នុងការបញ្ចប់»។ ហុងកុងក៏មានក្តីសង្ឃឹមថា វិស័យនេះនឹងមានដំណើរការឡើងវិញ នៅពេលប្រទេសចិនបានចាប់ផ្តើមដំណើរការមូលដ្ឋានផលិតកម្មរបស់ខ្លួនឡើងវិញ៕

ប្រភព៖ គេហទំព័រក្នុងស្រុក

 

Related Articles