We TV Cambodia

កម្មករសេវាកំសាន្ត ​ដាក់​ញត្តិនៅមុខគណៈរដ្ឋមន្រ្តីម្ដងទៀត សុំឲ្យរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភម្នាក់ ៤០ដុល្លារ

កម្មករសេវាកំសាន្ត ​ដាក់​ញត្តិនៅមុខគណៈរដ្ឋមន្រ្តីម្ដងទៀត សុំឲ្យរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភម្នាក់ ៤០ដុល្លារ
កម្មករសេវាកំសាន្តប្រមូលផ្ដុំគ្នាដាក់ញត្តិនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី (ប្រភព៖ សហភាពផ្ទះសាមគ្គី)

នៅថ្ងៃទី២៥ ខែមិថុនានេះ ក្រុមកម្មករសេវាកំសាន្តជាង ១០០នាក់បានធ្វើការ​ដាក់​ញត្តិនៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី សុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ពួកគេ ដោយផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារ ដើម្បីដោះស្រាយជីវភាព។

កម្មករសេវាកំសាន្តប្រមូលផ្ដុំគ្នាដាក់ញត្តិនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី (ប្រភព៖ សហភាពផ្ទះសាមគ្គី)

ក្នុងការ​ដាក់​ញត្តិនេះដែរ ក្រុមកម្មករសេវាកំសាន្តបានលើកស្លាកដោយបានសរសេរថា «យើងខ្ញុំមិនជឿថាសម្ដេចទុកយើងចោលឡើយ», «ជំនួយឧបត្ថម្ភជាងាយុជីវិតរបស់ខ្ញុំ», «ទុក្ខរបស់រាស្ត្រជាទុក្ខរបស់សម្ដេច», «កម្មករសេវាកំសាន្តរងផលប៉ះពាល់ដោយសារ COVID-19 ដូចគ្នា»។

កម្មករសេវាកំសាន្តប្រមូលផ្ដុំគ្នាដាក់ញត្តិនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី (ប្រភព៖ សហភាពផ្ទះសាមគ្គី)

ជាមួយគ្នានេះដែរ ពួកគេបានលើកឡើងថា បន្ទាប់ពីសេវាកំសាន្តត្រូវបានបិទ ពួកគេគ្មានការងារធ្វើ និងគ្មានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពនោះទេ​ ដោយអ្នកខ្លះបានដើរស៊ីឈ្នួលបោកខោអាវ និងបកខ្ទឹមឲ្យគេ ហើយទទួលបានចំណូលតែ ៥,០០០រៀល ទៅ ១០,០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ការងារទាំងនេះ គឺពុំមានរាល់ថ្ងៃនោះទេ ដោយជួនកាលមាន ជួនកាលអត់។

កម្មករសេវាកំសាន្តប្រមូលផ្ដុំគ្នាដាក់ញត្តិនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី (ប្រភព៖ សហភាពផ្ទះសាមគ្គី)

មួយវិញទៀត ពួកគេក៏បានសំណូមពរដល់សម្ដេចឲ្យជួយអន្តរាគមន៍បញ្ចុះថ្លៃឈ្នួលផ្ទះ ដោយសារតែពួកគេគ្មានលទ្ធភាពក្នុងការបង់នោះទេ ព្រោះចំណូលដែលពួកគេរកបានក្នុងកំលុងពេល COVID-19 នេះ គ្រាន់តែទប់ទល់នឹងការចំណាយរាល់ថ្ងៃសឹងតែមិនគ្រប់ផង។

កម្មករសេវាកំសាន្តប្រមូលផ្ដុំគ្នាដាក់ញត្តិនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី (ប្រភព៖ សហភាពផ្ទះសាមគ្គី)

សូមរំលឹកថា ក្រុមកម្មករសេវាកំសាន្តបាន​ដាក់​ញត្តិចំនួន ២លើករួចមកហើយ ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បីសុំការអន្តរាគមន៍ជួយដល់ពួកគេ ប៉ុន្តែ​ខាង​ក្រសួង​ការងារមិនបាន​ឆ្លើយតប​តាម​ការស្នើសុំ​របស់ក្រុមកម្មករឡើយ។

អត្ថបទដោយ៖ Nevin

Related Articles