ដោយ៖ពេជ្រ
ភ្នំពេញ៖កម្មកររោងចក្រចំនួន៩៣នាក់ ក្នុងចំណោមកម្មករ៩៥នាក់ បានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ បន្ទាប់ពីត្រឡប់ចូលធ្វើការងារវិញ។ នេះបើតាមក្រសួងការងារនាថ្ងៃ២៣ មេសា ឆ្នាំ២០២០ នេះ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន៩៥នាក់ ដែលក្នុងនោះមានកម្មករចំនួន៩៣ នាក់ដែលបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ និងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន២នាក់។
សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ មានកម្មកររោងចក្រ៣១២ បានមកត្រួតពិនិត្យសុខភាព បន្ទាប់ពីត្រឡប់ចូលធ្វើការវិញក្នុងកំឡុងបុណ្យចូលឆ្នាំខ្មែរវិញ។បើតាមក្រសួងការងារបានឲ្យដឹងថា មានកម្មករ៣១១នាក់បានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈ ១៤ថ្ងៃ និងដាក់ឲ្យនៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន១នាក់៕