We TV Cambodia

កម្មករនិយោជិតណាឈប់សម្រាកដោយឯកឯង ត្រូវដាក់ដោយឡែករយៈពេល១៤ថ្ងៃ និងមិនទទួលបានប្រាក់ឈ្នួលក្នុងរយៈពេល១៤ថ្ងៃទេ

កម្មករនិយោជិតណាឈប់សម្រាកដោយឯកឯង ត្រូវដាក់ដោយឡែករយៈពេល១៤ថ្ងៃ និងមិនទទួលបានប្រាក់ឈ្នួលក្នុងរយៈពេល១៤ថ្ងៃទេ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ពីវិធានការទប់ស្កាត់ការចម្លងកូវីដ១៩ នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ។

ក្រសួងការងារ បានសង្គត់ធ្ងន់ថា កម្មករនិយោជិតត្រូវបន្តធ្វើការដូចថ្ងៃធម្មតា នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរបស់ខ្លួន។ ករណីមានកម្មករ ឬនិយោជិតណាម្នាក់ឈប់សម្រាកក្នុងកំឡុងពេលនេះ ដោយឯកឯង នោះកម្មករទំាងនោះ ត្រូវដាក់ឲ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយពុំទទួលបានប្រាក់ឈ្លួលឡើយ។

ជាមួយគ្នានេះដែរ ករណីកម្មករណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជិត នោះនឹងត្រូវដាក់ដោយឡែករយៈពេល១៤ថ្ងៃ មុនពេលចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេល១៤ថ្ងៃនេះ។

ទន្ទឹមនឹងនេះដែរ និយោជកត្រូវមានបញ្ជីឈ្មោះកម្មករ ដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្ដល់ជូនអាជ្ញាធរ ក្នុងការអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក ផងដែរ៕

Related Articles