We TV Cambodia

កម្មករនិយោជិតចំនួន៥មុឺននាក់ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល

កម្មករនិយោជិតចំនួន៥មុឺននាក់ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល

ភ្នំពេញ៖កម្មករនិយោជិតចំនួន៥មុឺននាក់ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ទាំង១៦៥សហគ្រាស នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ជាលើកទី៣។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងថ្ងៃនេះ។

ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា កម្មករនិយោជិតចំនួន ៤៩៩៦០នាក់ នៃរោងចក្រ សហគ្រាសទាំង១៦៥ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ តម្រូវទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈភ្នាក់ងារវីង។

សូមបញ្ជាក់ដែរថា នេះជាលើកទី៣ហើយ ដែលក្រសួងការងារបើកប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩ ៕

 

 

Related Articles