We TV Cambodia

កម្មករដែលឈប់សម្រាកដោយ មានការអនុញ្ញាតនឹងទទួលបានប្រាក់ឈ្នួលត្រឹមចំនួន៧ថ្ងៃ ក្នុងរយៈពេលធ្វើចត្តាឡីស័ក

កម្មករដែលឈប់សម្រាកដោយ មានការអនុញ្ញាតនឹងទទួលបានប្រាក់ឈ្នួលត្រឹមចំនួន៧ថ្ងៃ ក្នុងរយៈពេលធ្វើចត្តាឡីស័ក

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រោយពីកម្មករនិយោជិតបានត្រឡប់មកធ្វើការបន្ទាប់ពីថ្ងៃសម្រាកបុណ្យចូលឆ្នាំំវិញ ក្រសួងការងារបានចេញសេចក្ដីណែនាំំមួយចំនួន ក្នុងនោះដែរគឺសម្រាប់កម្មករដែលឈប់សម្រាកដោយ មានការអនុញ្ញាតនឹងទទួលបានប្រាក់ឈ្នួលត្រឹមចំនួន៧ថ្ងៃ ក្នុងរយៈពេលធ្វើចត្តាឡីស័ក។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារនៅថ្ងៃនែះ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈបានចេញសេចក្ដីណែនាំចំពោះម្ចាស់ ឬនាយក និងកម្មករនិយោជិត រោងចក្រនៅតាមបណ្ដាខេត្ត និងគ្រឹស្ថានក្នុងវិស័យផ្សេងទៀត ត្រូវសម្របសម្រួលធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១៤ថ្ងៃ។

បន្ថែមពីនេះ កម្មករនិយោជិត ដែលឈប់សម្រាកដោយឯកឯងគ្មានការអនុញ្ញាតពីនិយោជិតនឹងមិនទទួលបានប្រាក់ឈ្នួលឡើយក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ ចំណែកឯកម្មករនិយោជិត ដែលឈប់សម្រាកដោយមានការអនុញ្ញាត នឹងទទួលបានប្រាកឈ្នួលចំនួន៧ថ្ងៃ​ ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។
ក្រសួងបានបន្ថែមទៀតថា កម្មករនិយោជិត ដែលអវត្តមានដោយមានការអនុញ្ញាតពេលមានធុរៈពិសេស ត្រូវទទួលបានប្រាក់ឈ្នួលចំនួន១៤ថ្ងៃពេញដដែល៕

 

Related Articles