We TV Cambodia

កម្ពុជា មានសន្ទុះភ្ញៀវទេសចរណ៍កើនឡើងខ្លាំង ប៉ុន្ដែភ្ញៀវទេសចរណ៍អន្ដរជាតិ មានភាពខ្សត់ខ្សោយ

កម្ពុជា មានសន្ទុះភ្ញៀវទេសចរណ៍កើនឡើងខ្លាំង ប៉ុន្ដែភ្ញៀវទេសចរណ៍អន្ដរជាតិ មានភាពខ្សត់ខ្សោយ

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ ដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេស​ចរណ៍ បានឲ្យដឹងថា​ សន្ទុះនៃភ្ញៀវទេសចរណ៍ក្នុងប្រទេសកម្ពុជា​មានការកើនឡើងខ្លាំងវិញហើយ មានចំនួនដល់ទៅ ៤សែននាក់ ក្នុងរយៈពេល ត្រឹមតែ៣សប្ដាហ៍ ក្នុងខែឧសភា។ ទិន្នន័យភ្ញៀវទេសចរណ៍ដែលត្រូវបាន កត់ត្រានោះ ភាគច្រើន គឺមានភ្ញៀវទេសចរណ៍ក្នុងតំបន់ ច្រើនជាង ភ្ញៀវអន្ដរជាតិ​។​

របាយការបានបង្ហាញទៀតថា​ ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងអស់ មាន៣៩០៩២២ នាក់ជាភ្ញៀវទេសចរណ៍ក្នុងស្រុក និង​៧១៧៧នាក់គឺជាភ្ញៀវអន្ដរជាតិ។ ទាំងនេះ បញ្ជាក់ឲ្យឃើញថា ភ្ញៀវទេសចរណ៍អន្ដរជាតិ នៅមិនទាន់បានប្រសើរឡើងវិញនោះទេ។

ទន្ទឹមនឹងមានការកើនឡើងយ៉ាងដូច្នោះ ក្រសួងទេសចរណ៍ក៏បាន អនុវត្ដវិធានការយ៉ាង សកម្មជាមួយនឹង បណ្ដាក្រុមហ៊ុន ឯកជន ដោយការអនុវត្ដគម្រោងការ សុវត្ថិភាពជាចំបង ស្របទៅតាមផែនរៀបចំរបស់ ក្រសួងសុខាភិបាល ដើម្បីជៀសវាងការឆ្លងមេរោគ កូវីដ១៩។

ប៉ុន្ដែយ៉ាងណាក៏ដោយ សម្រាប់វិស័យសណ្ឋាគា នៅមិនទាន់មានភាពប្រសើរឡើងវិញនោះទេ ដរាបណាភ្ញៀវទេសចរណ៍អន្ដរជាតិ នៅតែមិនទាន់មានការកើនឡើងខ្លាំងនោះ។ ពីព្រោះថាភ្ញៀវទេសចរណ៍ក្នុងស្រុក ភាគច្រើន គាត់មិនសូវចំណាយ ដូចភ្ញៀវទេសចរណ៍បរទេសណ៍ ហើយរយៈពេលនៃការ ធ្វើដំណើរ ក៏មិនសូវមានពេលយូរនោះដែរ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *