We TV Cambodia

កម្ពុជា ផ្ទៃដីរាប់ពាន់ហិចតា​ត្រូវវៀតណាម វិនិយោគលើដំណាំចេកអំបូងលឿងក្រោមទំហំទឹកប្រាក់ ៤រយលានដុល្លារ នាំចេញទៅក្រៅប្រទេស​

កម្ពុជា ផ្ទៃដីរាប់ពាន់ហិចតា​ត្រូវវៀតណាម វិនិយោគលើដំណាំចេកអំបូងលឿងក្រោមទំហំទឹកប្រាក់ ៤រយលានដុល្លារ នាំចេញទៅក្រៅប្រទេស​

រតនៈគិរី៖ ក្រុមហ៊ុនវៀតណាម HAGL AGRICO បានចំណាយទុនវិនិយោគលើវិស័យដំណាំឧស្សាកម្ម នៅកម្ពជាក្រោមទំហំទឹកប្រាក់ដល់ទៅ ៤០០លានដុល្លារ លើគម្រោងផ្ទៃដី ១៨ពាន់ហិចតា ក្នុងនោះ មានចំនួន៧ហិចតា ត្រូវបានអភិវឌ្ឈគម្រោងដំណាំចេកអំបូងលឿង ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។

លោក Doan Nyuyen Duc ប្រធានក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO)កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានចូលជួបផ្ទាល់ ជាមួយឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន នៅ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានបង្ហាញពីវឌ្ឍនភាពនៃក្រុមហ៊ុន ក្រោយសម្រេចបានលើផែនការវិនិយោគសម្បទានដីសេដ្ឋកិច្ចដំណាំឧស្សាហកម្ម។

ក្នុងកិច្ចពិភាក្សាជួបសំណេះសំណាល លោក Doan Nyuyen Duc បានលើកឡើងពីគម្រោងក្រុមហ៊ុនថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី ១៨ពាន់ហិចតា ក្នុងនោះបានដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង ៧ពាន់ហិចតា ក្នុងនោះជាង ៣ពាន់ហិចតា កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង ៤០០ លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំ ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន ៨ ដែលបានចែកចេញជា២ ស្តង់ដាគឺចិន និងជប៉ុន។ល។ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប ២០០នាក់។ ក្រុមហ៊ុនក៏មានរោងចក្រវេចខ្ចប់ចំនួន ១០ ផងដែរ ដែលមានសមត្ថភាពផលិតបាន ២៥ម៉ឺនតោនក្នុង១ឆ្នាំ។ ហើយក្នុងឆ្នាំ ២០២០នេះ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្មចេកស្រស់ឲ្យកើនឡើងដល់ ៥០០ពាន់តោន និងបន្តជំរុញការដាំដុះ កែច្នៃ និងនាំចេញដំណាំមួយចំនួនទៀតដូចជាស្វាយ ក្រូចថ្លុង ស្រកានាគ និងខ្មុរ ដែលត្រូវការកំលាំងពលកម្មក្នុងស្រុកជាង ១៥ពាន់នាក់បន្ថែមទៀត។

ក្រុមហ៊ុន HAGL AGRICO បានអភិវឌ្ឈខ្លួននូវគម្រោងដំណាំចេកអំបូងលឿងនេះចំនួន ៣ពាន់ហិចតារួចទៅហើយ ខណៈដែលទីផ្សារតម្រង់ទិសដៅគឺប្រទេសចិន ជំហានបន្ទាប់ខ្លួននឹងពង្រីកគម្រោងដាំបន្ថែម លើទំហំផ្ទៃដីឲ្យដល់ទៅ ៧ពាន់ហិចតាក្នុងខេត្ដរតនៈគិរី។

គូសបញ្ជាក់ផងដែរថា​កម្ពុជា ប្រមាណជាមួយឆ្នាំចុងក្រោយនេះ ក៏ត្រូវបានគេដឹងថា​ក៏មានការនាំចេញចេកអំបូងលឿង ទៅកាន់ប្រទេចិនផងដែរ ក្រោមវត្ដមាន ក្រុមហ៊ុន​មួយឈ្មោះ Longmate ស្ថិតនៅក្នុងខេត្ដកំពត។

អត្ថបទដោយ៖ អឿ អ៊ុយ

Related Articles