We TV Cambodia

កម្ពុជា ផលិតដំឡូងមីបាន«១២លានតោន»ក្នុងមួយឆ្នាំ

កម្ពុជា ផលិតដំឡូងមីបាន«១២លានតោន»ក្នុងមួយឆ្នាំ

ដោយ៖ពេជ្រ

ភ្នំពេញ៖ កម្ពុជា ផលិតដំឡូងមីបាន១២លានតោនក្នុងមួយឆ្នាំ។ ពោល ដំឡូងមីគឺជាដំណាំមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញ។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួនប្រមាណ ៦៥៦ ៨៦៨ហ.ត បរិមាណផលសរុបជាង ១២លានតោនក្នុងមួយឆ្នាំ នេះបើយោងតាម របាយការណ៍របស់អគ្គនាយកដ្ឋឆនកសិកម្មចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

បន្ថែមជាងនេះទៅទៀត ដើម្បីរក្សានិរន្តរភាពផលិតកម្មដំណាំដំឡូងមី ប្រជាកសិករគួរយល់ដឹងអំពីកត្តាជាអាទិភាពសំខាន់ៗមួយចំនួនដែលអាចជួយបង្កើនទិន្នផលដំឡូងមី ក្នុងនោះមានជាអាទិ៍៖ – ការរៀបចំដី – ការប្រើប្រាស់ពូជល្អគ្មានជំងឺ និងមានប្រភពច្បាស់លាស់ – ការគ្រប់គ្រងជីជាតិដី និង – ការគ្រប់ គ្រងសមាសភាពចង្រៃ។

របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំសេដ្ឋកិច្ចមួយនេះត្រូវបានរងការបំផ្លិចបំផ្លាញដោយសារជំងឺម៉ូសាអ៊ិក ដែលបណ្តាលឲ្យទិន្នផលធ្លាក់ចុះគួរឲ្យកត់សម្គាល់។

ការប្រើប្រាស់ដើមពូជដំឡូងមីមានសុខភាព និងគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ ធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ ធន់ជំងឺ និងសត្វល្អិតចង្រៃ គឺជាកិច្ចការចាំបាច់ និងសំខាន់បំផុតសម្រាប់ប្រជាកសិករយកទៅអនុវត្តឲ្យបានខ្ជាប់ខ្ជួន ប្រុងប្រយ័ត្នខ្ពស់ សមស្របតាមលក្ខណ:បច្ចេកទេស ដើម្បីបង្កើនទិន្នផល ប្រាក់ចំណេញ ធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច និងជាជំហានៗជំរុញការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មមួយនេះឲ្យមានការរីកចម្រើនដោយឈរលើគោលការណ៍ “ពូជល្អ កំណើនទិន្នផល និងប្រសិទ្ធភាពសេដ្ឋកិច្ច។

Related Articles