We TV Cambodia

កម្ពុជា នឹងមានអគារមន្ទីពិសោធន៍តម្លៃ ៣០លានដុល្លារក្នុងខេត្តសៀមរាបនាពេលខាងមុ

កម្ពុជា នឹងមានអគារមន្ទីពិសោធន៍តម្លៃ ៣០លានដុល្លារក្នុងខេត្តសៀមរាបនាពេលខាងមុ

រដ្ឋាភិបាលកម្ពុជានឹងនឹងចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិកក្នុងការសាងសង់អគារមន្ទីរពីសោធន៍ថ្មីមួយក្នុងខេត្តសៀមរាប ដើម្បីធ្វើជាតំបន់តេស្តរកមេរោគកូវីដ១៩ នាពេលខាងមុខនេះ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បច្ចុប្បន្ននេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩រួចហើយ ប៉ុន្តែខ្នាតតូចនិងធ្វើតេស្តបានតិច។ឥឡូវនេះរដ្ឋាភិបាលកម្ពុជាបានគ្រោងចំណាយថវិកាចំនួន៣០ម៉ឺនដុល្លាអាម៉េរិកសម្រាប់សាងសង់អគារមន្ទីពិសោធន៍ធ្វើតេស្ដរកមេរោគកូវីដ-១៩ថ្មីមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លើសពីនេះទៅទៀត មន្ទីរពិសោធន៍ថ្មីនេះ អាចធ្វើតេស្ដរកមេរោគកូវីដ-១៩ បានលឿន និងច្រើននាក់ក្នុងមួយថ្ងៃៗ។ហើយក្រសួងបានត្រៀមបំពាក់នូវម៉ាស៊ីនពិសោធន៍PRCឱ្យមានលក្ខណៈជាមន្ទីរពិសោធន៍ស្តង់ដារ ក្នុងការពិនិត្យធ្វើតេស្ដរកមេរោគកូវីដ-១៩ និងរកមេរោគនៃជំងឺឆ្លងផ្សេងៗទៀត។

ក្រៅពីគម្រោងសាងសង់អគារមន្ទីពិសោធន៍ថ្មីនៅខេត្តសៀមរាបនេះ ក្រសួងសុខាភិបាលក៏គ្រោងសាងសង់អគារមន្ទីរពិសោធន៍ថ្នាក់តំបន់ក្នុងខេត្តចំនួនពីរទៀត គឺខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលទីតាំងសម្រាប់គម្រោងសាងសង់មន្ទីរពិសោធន៍តំបន់ទាំង ៣នេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចុះទៅពិនិត្យមើលរួចរាល់ហើយដែរ។

សូមជម្រាបថា បច្ចុប្បន្នស្ថានផាបកូវីដ១៩ នៅកម្ពុជា ហាក់មិនមានភាពធ្ងន់ធ្ងរនោះទេ ពោលគឺអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាទាំងអស់មានតែ ២៧៧នាក់ប៉ុណ្ណោះ ខណៈអ្នកជាសះស្បើយមានចំនួន ២៧៥នាក់ គឺនៅសល់តែ ២នាក់ទៀតប៉ុណ្ណោះ ដែលកំពុងទទួលការព្យាបាល។

អត្ថបទដោយ៖ Nevin

Related Articles