We TV Cambodia

កម្ពុជា នឹងចំណាយពេលយូ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ

កម្ពុជា នឹងចំណាយពេលយូ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ
រូបភាពឯកសារ

ទេសចរណ៍ គឺជាវិស័យមួយយ៉ាងសំខាន់ក្នុងចំណោម វិស័យផ្សេងៗទៀត នៅកម្ពុជា។ ស្ថិតក្នុងស្ថានភាពដែលកំពុងតែ រងការរាតត្បាតពីមេរោគ​ កូវីដ១៩ វិស័យមួយនេះ ក៏ទទួលរងផលប៉ះពាល់ ខ្លាំងណាស់ដែរ ដែលអាចនឹងត្រូវប្រើប្រាស់ពេលយូ ដើម្បីស្ដាឡើងវិញ ក្រោយពេលបញ្ហានេះត្រូវបានបញ្ចប់។

យោងតាមការលើកឡើងរបស់ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ភ្នាក់ងារទេសចេណ៍កម្ពុជា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា សកម្មភាពវិស័យទេសចរណ៍ នឹងមិនងាយត្រលប់មកភាពដើមវិញរហ័សននោះទេ ព្រោះនេះគឺជាវិបត្ដសកល ហើយវាក៏មានទំនាក់ទំនងទៅនឹងអារម្មណ៍របស់មនុស្ស ដែលនឹងត្រូវចាំបាច់សន្សំលុយពួកគេ ក្នុងកំឡុងដែលបានចំណាយ និង បាត់បង់កន្លងមក។ កម្ពុជា នឹងចំណាយពេល យ៉ាងតិច ពីកន្លះឆ្នាំទៅ ១ឆ្នាំ ដើម្បីស្ដាវិស័យនេះឡើងវិញ តែយ៉ាងណាក៏ដោយ ក្រោយពេលបញ្ហានេះត្រូវបានបញ្ចប់ កម្ពុជា នឹងសកម្ម ក៏ដូចជាត្រៀមខ្លួនជាស្រេច សម្រាប់ការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍បរទេស ហើយក៏ត្រៀមខ្លួនសម្រាប់ប្រើប្រាស់កញ្ចប់ថវិការ ដើម្បីធ្វើការផ្សព្វផ្សាយ នូវតំបន់គោលដៅផងដែរ។

លោកស្រី ឆាយ ស៊ីវលីន បានបន្ដទៀតថា មេរោគ កូវីដ១៩ បានជះឥទ្ធិពលប៉ះពាល់ ដល់មនុស្សសរុបចំនួន ៦៣ម៉ឺននាក់ ក្នុងវិស័យទេសចរណ៍ ដែល៣ម៉ឺនាក់ បាត់បង់ការងារធ្វើ ១ម៉ឺននាក់ផ្នែកប្រតិបត្ដិការ ១ម៉ឺននាក់ទៀត ផ្នែកសណ្ឋាគារ និង ៦ពាន់នាក់ផ្នែកនាំភ្ញៀវ ហើយជាច្រើននាក់ទៀត ផ្នែកភោជនីយដា្ឋន។

ដោយ៖ Stince

Related Articles