We TV Cambodia

កម្ពុជា និង វៀតណាម សម្រួលគ្នាដាក់ចេញនូវ ដំណោះស្រាយ ៤ចំណុច ក្នុងការចរាចរទំនិញ

កម្ពុជា និង វៀតណាម សម្រួលគ្នាដាក់ចេញនូវ ដំណោះស្រាយ ៤ចំណុច ក្នុងការចរាចរទំនិញ

នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កន្លងទៅកម្ពុជា-វៀតណាបានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីដោះស្រាយបញ្ហានៃការនាំចូលទំនិញ។ ភាគីកម្ពុជា សហដឹកនាំដោយបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដោយសមត្ថកិច្ចពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត រួមជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងប្រតិភូតំណាងភាគីវៀតណាម ដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ភាគីទាំងពីរបានសម្រេច ចេញនូវដំណោះស្រាយ ចំនួន៤ចំនុចដើម្បីសម្រួលសេដ្ឋកិច្ចទាំងសងខាង។

១ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ។
២ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។
៣ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។
៤ អនុញ្ញាតឲ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឲ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និង សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថា អ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។

ខាងក្រោមជាសេចក្ដីសម្រេចរួម៖

ដោយ៖ Stince

Related Articles