We TV Cambodia

កម្ពុជា និងជប៉ុននឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយបាន២ពាន់លានដុល្លារនៅឆ្នាំនេះទោះបីជាពិភពលោកមានការរាតត្បាត ជំងឺឆ្លងកូវីឌ១៩។

កម្ពុជា និងជប៉ុននឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយបាន២ពាន់លានដុល្លារនៅឆ្នាំនេះទោះបីជាពិភពលោកមានការរាតត្បាត ជំងឺឆ្លងកូវីឌ១៩។

ភ្នំពេញៈ ប្រទេសជប៉ុននិងកម្ពុជាបានសន្យាថា នឹង និងចាប់ដៃគ្នាក្នុងការលើកកម្ពស់ ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មទ្វេ​ភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់ ២ពាន់លានដុល្លារនៅឆ្នាំ២០២០នេះ ទោះបីជាពិភពលោកកំពុងមានទប់ស្កាត់ និងព្រួយបារម្ភ​ពីការឆ្លងជំងឺ កូវីឌ១៩​។ ខណះសេដ្ឋកិច្ចជាច្រើននៅជុំវិញពិភពលោកបានធ្លាក់ចុះ និងខាតបង់ថវិកាជាច្រើនពាន់លានដុល្លារ។

ថ្លែងនៅក្នុងកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់កម្ពុជា និងជប៉ុន លោ​ក​ស្រីជា គឹមថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំនេះ នឹងមានច្រើន ហើយក៏និងមានការកើនឡើងច្រើនបន្ថែមទៀតដែរ នៅការដោះដូរ ពណិជ្ជកម្ម។

លោកស្រី គីមថា បាននិយាយថា ៖«លពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនលើសការកំណត់ ចំនួន ២ ពាន់លានដុល្លារ ដោយក្នុងឆ្នាំ ២០២០នេះផ្ទាល់ ប្រទេសទាំងពីរបានសន្យានិងចាប់ដៃគ្នាសម្រេចឱ្យបានយ៉ាងហោចណាស់២ពាន់លានដុល្លារដូចឆ្នាំកន្លងទៅផងដែរ បើទោះបីជា បច្ចុប្បន្ន មានការវាយលុកពីជំងឺរាតត្បាតកូវីឌ១៩ ក៏ដោយ »។

 

លោកស្រីបានមានប្រសាសន៍ថា “មន្រ្តីប្តេជ្ញាពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ និងបានព្រមព្រៀងជំរុញស្ថាប័នពាក់ព័ន្ធ ឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួ​យគ្នា ដើម្បីកែលំអបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនជប៉ុនឱ្យកាន់តែច្រើន”។

លោកស្រីបានមានប្រសាសន៍ទៀតថា “ភាគីជប៉ុនបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាព ដូចជាផ្នែកភស្តុភារហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងការកសាងសមត្ថភាពមនុស្ស”។បើយោងតាមគេហទំព័រក្នុងស្រុក ចេញផ្សាយពីថ្ងៃទី២២ ខែមីនា។

សូមជម្រាបថា គម្រោងវិនិយោគរបស់ជប៉ុនដែលបានបូករួមទាំងពីឆ្នាំ១៩៩៥ មកដល់ឆ្នាំ២០២០ គឺមានចំនួន ១៤១ គម្រោងសរុបជាទឹកប្រាក់ប្រមាណ២,៥ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។

គូសបញ្ជាក់ ផងដែរថា គម្រោងភាគីជប៉ុនដែលបានបោះទុនវិនិយោគក្នុងប្រទេសកម្ពុជានាពេលសព្វថ្ងៃមានចំនួន៦៦សរុបជាទុនវិនិយោគប្រមាណ៣៤០លានដុល្លារដែល ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ដោយគម្រោងទាំងនោះភាគច្រើន គឺវិស័យថាមពល ការកែច្នៃម្ហូបអាហារ គ្រឿងបន្លាស់រថយន្ត កសិកម្ម បដិសណ្ឋារកិច្ច សុខភាព ការផ្គុំគ្រឿងបន្លាស់អេឡិចត្រូនិច៕

 

Related Articles