We TV Cambodia

កម្ពុជា ត្រួតពិនិត្យលទ្ធភាពក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី និងបញ្ហាប្រឈមពាក់ព័ន្ធ SME

កម្ពុជា ត្រួតពិនិត្យលទ្ធភាពក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី និងបញ្ហាប្រឈមពាក់ព័ន្ធ SME

ដោយ៖ពេជ្រ

ភ្នំពេញ៖ កម្ពុជា បានធ្វើកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យអំពីលទ្ធភាពក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងវិស័យSME។ នេះបើតាមកិច្ចប្រជុំ ថ្ងៃ ០៣ សីហា ឆ្នាំ២០២០។

ដើម្បីបង្កើនភាពម្ចាស់ការ ការវិនិយោគក្នុងស្រុក កាត់បន្ថយការនាំចូល និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ កម្ពុជាបាន រៀបចំកិច្ចប្រជុំតុមូលជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់រួមទាំងវិស័យឯកជនផងដែរ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យអំពីលទ្ធភាពរបស់ប្រទេសកម្ពុជាក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី បញ្ហាប្រឈមពាក់ព័ន្ធ SME ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កិច្ចប្រជុំតុមូលនាពេលនេះ បានធ្វើការពិភាក្សាលើបញ្ហាប្រឈមទាំងឡាយរបស់កសិករនៅក្នុងខ្សែច្រវ៉ាក់នៃការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដើម្បីឈានទៅដល់ការធ្វើផលិតកម្មរបស់ខ្លួនប្រកបដោយការប្រគួតប្រជែងបានជាមួយប្រទេសជិតខាង។

ទន្ទឹមនឹងនេះ គឺផ្តោតសំខាន់ទីលើប្រធានបទដូចជា៖

១. លើកកម្ពស់ផលិតភាពផលិតកម្មចំណីសត្វក្នុងស្រុកប្រកបដោយគុណភាពឲ្យបានគ្រប់គ្រាន់ និងមានភាពប្រគួតប្រជែង។

២. ធានាបរិមាណផ្គត់ផ្គង់សាច់សត្វនិងត្រីឱ្យដល់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ប្រកបដោយគុណភាព និងសុវត្ថិភាព។

៣. ចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹមរបស់កសិករ ។

៤. ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់។

 

សូមបញ្ជាក់ថា កិច្ចប្រជុំនេះគឺ ជាការអនុវត្តន៍ស្របទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានលើកឡើងក្នុងពិធីជួបសំណេះ សំណាលជាមួយកសិករ វារីវប្បករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីទឹកសាបបាទី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកពាមរក៍ ខេត្តព្រៃវែង កន្លងទៅ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *