We TV Cambodia

កម្ពុជា ដាំដំណាំពោតបាន ៧៣៥ ៥៥១តោនក្នុងមួយឆ្នាំ

កម្ពុជា ដាំដំណាំពោតបាន ៧៣៥ ៥៥១តោនក្នុងមួយឆ្នាំ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្នុងឆ្នាំនេះ កម្ពុជាមានលទ្ធភាពដាំដំណាំពោត បាន៧៣៥ ៥៥១តោនក្នុងមួយឆ្នា។ ដំណាំពោត  ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុកសម្រាប់បម្រើឲ្យវិស័យផលិត កម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។

បើតាមហ្វេសប៊ុកផេក រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨ហ.ត និងទទួលបានបរិមាណផលសរុបចំនួន ៧៣៥ ៥៥១តោន/ឆ្នាំ (របាយរណ៍របស់អគ្គនាយកដ្ឋានកសិកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០)។

បន្ថែមពីនេះ បើឆ្វេងយល់ពីសក្តានុពលនៃដំណាំពោត នៅឆ្នាំ២០១៤ នៅស្ថានីយស្រាវជ្រាវកសិកម្មបន្ទាយដែក ខេត្តកណ្តាល អគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជាធ្វើការសិក្សាស្រាវជ្រាវរកពូជពោតអ៊ីប្រ៊ីតថ្មីមួយដើម្បីចូលរួមបង្កើនផលិតកម្មពូជពោតក្នុងស្រុក និងកាត់បន្ថយពូជពោតនាំចូលពីបរទេស។

អស់រយៈពេលជាច្រើនឆ្នាំការស្រាវជ្រាវសម្រេចទទួលបានលទ្ធផល គឺប្រភេទពូជពោតអ៊ីប្រ៊ីតថ្មីមួយមានឈ្មោះថា “CHM01” ដែលមានលក្ខណសម្បត្តិគឺ៖ – ធន់នឹងជំងឺបួស (Downy Mildew- DM) – ផ្តល់ទិន្នផលប្រមាណជា ៨,៦០តោន/ហ.ត ខ្ពស់ជាប្រភេទពូជពោតអ៊ីប្រ៊ីតដែលនាំចូលពីបរទេស – ធន់នឹងការប្រែប្រួលអាកាសធាតុ – មានអាយុកាលខ្លីជាងប្រភេទពូជអ៊ីប៊្រីដផ្សេងៗចំនួនពី១០-១៥ថ្ងៃ (១០០ថ្ងៃដាំដុះនៅរដូវប្រាំង និង១០៥ ថ្ងៃដាំនៅរដូវ វស្សា) – មានគ្រាប់ធំ ពណ៌ទឹកក្រូចចាស់៕

Related Articles