We TV Cambodia

កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការលើការនាំចេញស្វាយទៅកាន់ប្រទេសចិនចំនួន ៥០ម៉ឺនតោនក្នុងមួយឆ្នាំៗ

កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការលើការនាំចេញស្វាយទៅកាន់ប្រទេសចិនចំនួន ៥០ម៉ឺនតោនក្នុងមួយឆ្នាំៗ
ស្វាយរបស់កម្ពុជាសម្រាប់នាំចេញទៅក្រៅប្រទេស (ប្រភព៖ Google)

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញស្វាយទៅកាន់ប្រទេសចិន។

ឯកឧត្តម វេង សាខុន និង ឯកឧត្តម Wang Wentian ក្នុងពិធីចុះហត្ថលេខា (ប្រភព៖ ក្រសួងព័ត៌មាន)

ក្នុងពិធីចុះហត្ថលេខានេះដែរ ឯកឧត្តម វេង សាខុន បានឲ្យដឹងថា ដោយសារតែផលិតកម្មផ្លែស្វាយនៅកម្ពុជាមានការកើនឡើង ទើបធ្វើឲ្យកម្ពុជាត្រូវរកទីផ្សារបន្ថែមទៀតដើម្បីនាំចេញ ហើយការចុះហត្ថលេខានេះជាជោគជ័យមួយរបស់កម្ពុជាក្នុងនាំចេញផ្លែឈើស្រស់ទៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តម វេង សាខុន ក្នុងពិធីចុះហត្ថលេខា (ប្រភព៖ ក្រសួងព័ត៌មាន)

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីការចុះហត្ថលេខានេះ កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិនចំនួន ៥០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ការនាំចេញស្វាយទៅកាន់ប្រទេសចិននេះដែរ នឹងជួយជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរផងដែរ។

ឯកឧត្តម វេង សាខុន និង ឯកឧត្តម Wang Wentian ក្នុងពិធីចុះហត្ថលេខា (ប្រភព៖ ក្រសួងព័ត៌មាន)

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន ៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ, ចំណិតដំឡូងមីក្រៀម, ស្វាយចន្ទី, ចេក និងស្វាយដែលត្រៀមនឹងនាំចេញនាពេលខាងមុខនេះ។ គិតត្រឹមរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់បាន ៤៤,០៩៩ តោនកើនឡើងប្រមាណ ៥០.៩៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ស្វាយរបស់កម្ពុជាសម្រាប់នាំចេញទៅក្រៅប្រទេស (ប្រភព៖ Google)
ស្វាយរបស់កម្ពុជាសម្រាប់នាំចេញទៅក្រៅប្រទេស (ប្រភព៖ Google)
អ្នកចូលរួមក្នុងពិធីចុះហត្ថលេខា (ប្រភព៖ ក្រសួងព័ត៌មាន)

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *