We TV Cambodia

កម្ពុជា-ចិន គ្រោងនឹងចាប់ដៃគ្នា ចុះហត្ថលេខា បើកទីផ្សារពាណិជ្ជកម្មសេរី ចុងឆ្នាំនេះ

កម្ពុជា-ចិន គ្រោងនឹងចាប់ដៃគ្នា ចុះហត្ថលេខា បើកទីផ្សារពាណិជ្ជកម្មសេរី ចុងឆ្នាំនេះ

ភ្នំពេញ៖ កម្ពុជា ចិន គ្រោងនឹងចាប់ដៃគ្នា ចុះហត្ថលេខាព្រមព្រាងបើកទីផ្សារពាណិជ្ជកម្មសេរី យ៉ាងយូបំផុត ចុងឆ្នាំនេះ ក្រោយពីប្រទេសទាំងពីរ បានជួបប្រជុំគ្នាជាលើកទី១ កាលពីខែមុន ក្នុងទីក្រុង ប៉េកាំង នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រ ខ្មែរថាម។

ក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុ  បានជួបប្រជុំកាលពីសប្ដាហ៍មុន ដោយបង្ហាញពីលទ្ធផល សរុបនៃជំនួបពិភាក្សាលើកទីមួយរវាងប្រទេសទាំងពីរ កម្ពុជា ចិន នឹងឈានទៅដល់ការចុះហត្ថលេខា បើកច្រកទីផ្សារពាណិជ្ជកម្ម នៅចុងឆ្នាំនេះ។

ការសន្និដ្ឋាន ដោយផ្អែកលើលទ្ធផលជំនួបលើកទី១ ប្រសិនជា ប្រទេសទេសទាំងពីរពិតជា យល់ព្រម ចុះហត្ថខាព្រមព្រាងគ្នា នោះគឺជារឿងដែលល្អបំផុត ហើយក៏ជាឱកាសនៃការ បង្ហាញនូវសក្ដានុពល នៃការនាំចេញនាំចូល ទំនិញកាន់តែប្រសើរឡើង ហើយមិត្ដភាពកាន់តែរឹងមាំ។ បន្ថែមពីនេះទៅទៀត កម្ពុជានឹង អាច​នាំចេញទំនិញទៅកាន់ ប្រទេសចិន បានច្រើនជាងមុន ហើយក៏អាចទាក់ទាញ អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជា​វិញដែរ។

លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនៈអាស៊ី(Asian Vision Institute) បានបង្ហាញថា វាគឺជា ឱកាសមួយដ៏ធំ សម្រាប់កម្ពុជា ដែលបានក្លាយជាទៅជា ភ្នាក់ងាដៃគូ ដែលអាចនាំចេញទំនិញ ទៅកាន់ទីផ្សារ ប្រទេស ដែលមានសេចដ្ឋកិច្ចខ្លាំង លំដាប់ទី២លើពីភពលោក ជាមួយនឹងប្រជាជនចំនួន 1,4ពាន់លាននាក់។

តាមរយៈការចុះហត្ថលេខា យល់ព្រមបើកទីផ្សារពាណិជ្ជកម្មសេរី (FTA)រវាងប្រទេសទាំងពីរ កម្ពុជានឹងអាចបង្កើនថាមពលនាំចេញ ផលិតផលកសិកម្ម កាន់តែច្រើនទៅកាន់ប្រទេសចិន ហើយវាក៏ជាឱកាសនៃការពង្រឹក នូវគុណតម្លៃនៃព្រះរាជាណាចក្រកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏នឹងក្លាយទៅជា ទីផ្សារ​ដៃគូយ៉ាងសំខាន់ សំរាប់ក្រុមហ៊ុន ធំៗនៅក្នុងប្រទេសចិន។

គុណតម្លៃនៃការធ្វើពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកន្លងមក បានកើនឡើងពី ៥.១៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៦ ដល់ទៅ ៦.០៤ លានដុល្លារ ក្នុងឆ្នាំ២០១៧ កើនដល់ ៧.៤ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨ នេះបើយោងទៅតាមទិន្ន័យបង្ហាញរបស់រដ្ឋាភិបាល។ ហើយប្រទេសទាំងពីរ ក៏មានគម្រោង បង្កើន ឲ្យឈានដល់ ១០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ខាងមុខ។

អត្ថបទដោយ៖ Stince

ប្រភព៖ ក្នុងស្រុក​

Related Articles