We TV Cambodia

កម្ពុជា ក្នុងរដូវប្រាំងនេះ លែងមានការខ្វះខាត ថាមពលអគ្គិសនីហើយ

កម្ពុជា ក្នុងរដូវប្រាំងនេះ លែងមានការខ្វះខាត ថាមពលអគ្គិសនីហើយ
រូបភាពឯកសារ

កម្ពុជា នឹងមិនមានការខ្វះខាត ថាមពលអគ្គិសនីប្រើប្រាស់ទៀតនោះទេ គិតចាប់ត្រឹមខែវិច្ឆិការ មកទល់នឹង ខែមេសាខាងមុខ​ក្នុងរដូវប្រាំងនេះ។ ដោយយោងតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួង​ រ៉ែ​ និងថាមពល កាលពីពេលថ្មីៗនេះ។

កម្ពុជា កាលពីពាក់កណ្ដាលឆ្នាំ២០១៩ មានការខ្វះខាត នឹងរអាក់រអួលជាខ្លាំងអំពីការផ្គត់ផ្គង់ថាមពលអគ្គិសនី ដែលជាហេតុធ្វើឲ្យមានការលំបាក់ដល់ប្រជាពលរដ្ឋ និងជាពិសេសម្រាប់អ្នកធ្វើពាណិជ្ជកម្ម អាជីវកម្ម។ បញ្ហាលំបាកនេះ គឺបណ្ដាលមកពីការខ្វះខាត ផ្គត់ផ្គង់ពីប្រភពផ្ដល់ថាមពល ក្នុងតំបន់ផ្សេងៗ ដូចជា កម្រិតនៃការផលិត របស់ទំនប់វារីអគ្គិសនីត្រូវបានកំណត់។

ក្នុងរដូវប្រាំងកាលពីឆ្នាំ២០១៩ បណ្ដាស្ថានីយផលិតថាមពលទាំងអស់ទូទាំងប្រទេស បានខ្វះខាតថាមពលសម្រាប់ផ្គត់ផ្គង់មានចំនួន ៤០០មេហ្គាវ៉ាត់។ ប៉ុន្ដែសម្រាប់ចុងឆ្នាំ ២០១៩ មកទល់នឹងពេលនេះ រហូតដល់ ខែមេសា ខាងមុខ នឹងមិនមាន ការខ្វះខាតទៀតនោះទេ ព្រោះការផ្គត់ផ្គង់នៃថាមពេលអគ្គិសនី ក្នុងឆ្នាំនេះ មានប្រភព ផ្សេងៗគ្នាច្រើន ហើយការប្រើប្រាស់ ទៀតសោត កន្លងមក ឆាប់ពីខែវិច្ឆិការ គឺមិនមានភាពរអាក់រអួលដូចមុន។

សូមបញ្ជាក់ថា ត្រឹមឆ្នាំ២០២០ គ្រប់ភូមិទំាងអស់នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផេ្សងៗ និងដល់ឆ្នាំ២០៣០យ៉ាងហោច៩០ភាគរយ នៃគ្រួសារទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីមានគុណភាពដូចអគិ្គសនីពីខែ្សបណ្តាញជាតិប្រើប្រាស់។

ដោយ៖ Stince

Related Articles