ដោយ៖ស្រីពេជ្រ
Breaking News: កម្ពុជារកឃើញវីរុសប្រភេទថ្មីកូរ៉ូណាលើកដំបូង នៅលើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ នេះបើតាមប្រសាសន៍លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងមុននេះ។ ជនជាតិចិនខាងលើធ្វើដំណើរមកពីក្រុងវ៉ូហាន ប្រទេសចិន។
រកឃេីញជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី លេីអ្នកជំងឺម្នាក់ជាលេីកដំបូង ។ អ្នកជំងឺជាជនជាតិចិន ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វេីដំណេីរមកពី ក្រុង វូហាន ជាមួយគ្រួសារ ៤នាក់ តែវិជ្ជមានតែគាត់ម្នាក់ ។ គាត់ចេញដំណេីរពីក្រុង វូហាន មកក្រុងព្រះសីហនុ ថ្ងៃទី ២៣ មករា ចេញរោគសញ្ញា ២៥ មករា (គ្រុនក្តៅ ហៀរសំបោរ)យកវត្ថុវិភាគ ២៦ មករា និង វិជ្ជមាន ២៧ មករា ដោយវិទ្យស្ថាន ប៉ាស្ទ័រ ស្ថានភាពជំងឺសញ្ញាផ្តាសាយធម្មតា ។
ក្នុងនោះដែរ ខាងនាយកដ្ឋានក៏បានចាត់វិធានការ ដោយដាក់គាត់ក្នុងបន្ទប់ដោយឡែកក្នុងមន្ទីរពេទ្យ និងអ្នកជំងឺដែលសង្ស័យទាំងអស់ កំពុងតាមដានសុខភាព ក៏ដូចជាបាញ់សំលាប់មេរោគកន្លែងគាត់ស្នាក់នៅ ។
ដូចនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នា ពត៌មានបន្ថែមសូមទាក់ទង ១១៥៕

