We TV Cambodia

កម្ពុជា​គ្រោង​តភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ចូននិង​ភស្តុភា​រកម្ម ទៅនឹង​ប្រព័ន្ធ​នៅ​ក្នុង​តំបន់​និង​ក្នុង​​ពិភពលោក

កម្ពុជា​គ្រោង​តភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ចូននិង​ភស្តុភា​រកម្ម ទៅនឹង​ប្រព័ន្ធ​នៅ​ក្នុង​តំបន់​និង​ក្នុង​​ពិភពលោក
រូបថតៈ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

ដោយៈ ទិន សុខាវុធ

កម្ពុជា​គ្រោង​នឹងតភ្ជាប់​ប្រព័ន្ធដឹកជញ្ជូននិង​ភស្តុភារកម្ម​របស់​កម្ពុជា ទៅ​នឹង​ប្រព័ន្ធ​នេះ​នៅ​ក្នុង​តំបន៉និង​នៅ​ក្នុង​ពិភពលោក​ ក្នុង​គោល​បំណងតភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ និង​ខ្សែ​ច្រវាក់​តំលៃ​ទៅ​នឹងខ្សែ​ច្រវាក់​ទាំងនេះ​នៅ​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក ដើម្បី​ធានាអោយ​បាន​នូវ​សេ្ថរភាព​នៃ​កំណើន​​សេដ្ឋកិច្ច​នៅ​ក្នុង​ផ្ទៃ​​ប្រទេស​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ Facebook កាលពី​ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២០ កន្លង​ទៅនេះ ក្រោម​ការដឹកនាំ​របស់​លោករដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសំរេច​អោយ​​បាន​នូវ​ការតភ្ជាប់​នេះ កម្ពុជា​ចាំបាច់​ត្រូវ​​ធ្វើទំនើបកម្មសេវាកម្មដឹកជញ្ជូនិងភស្តុភារកម្ម បង្កើន​ការបណ្តុះបណ្តាលធនធានមនុស្ស បង្កើន​ភាពប្រកួតប្រជែង និង ធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដើម្បី​ធានាអោយ​មានចីរភាព​នៃ​កំណើន​ក្នុង​កំរឹត​ឧត្តមមានុពល​​។

ជារួម​ នៅក្នុង​ផែនការតភ្ជាប់ប្រព័ន្ធ​ដឹកជញ្ជូន​និង​ភស្តុភារកម្ម​ទៅ​នឹង​ប្រព័ន្ធ​​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​នេះ ក្រសួង​បានដក​ស្រង់​យក​ចំណុច​សំខាន់​ៗ​ពី​ក្នុង​​ផែនការយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល, និន្នាការសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងប្រទេស និងក្នុងតំបន់ និងតម្រូវការជាក់ស្តែង និងការព្យាករកំណើននៅពេល អនាគត៕

Related Articles