We TV Cambodia

កម្ពុជា៤ខែដំបូងដើមឆ្នាំ២០២០ សម្រេចបានការនាំចេញ ជ័រកៅស៊ូជាង៧ម៉ឺនតោន គិតជាទឹកប្រាក់ជាង៩៧លានដុល្លារ

កម្ពុជា៤ខែដំបូងដើមឆ្នាំ២០២០ សម្រេចបានការនាំចេញ ជ័រកៅស៊ូជាង៧ម៉ឺនតោន គិតជាទឹកប្រាក់ជាង៩៧លានដុល្លារ

បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមរយៈពេល៤ខែដំបូង ឆ្នាំ២០២០នេះ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា សម្រេចបាន៧១,៧៤៩តោន កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

របាយការណ៍បន្តថា ត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២០ តម្លៃទីផ្សារជ័រកៅស៊ូគិតជាមធ្យម មានតម្លៃ១,៣៥៨ដុល្លារក្នុង១តោន។ ដូច្នេះជាលទ្ធផល ការនាំចេញជ័រកៅស៊ូដែលកម្ពុជា សម្រេចបាននៅរយៈពេល៤ខែមកនេះសរុបទាំងអស់ មានចំនួនដល់ទៅ ៩៧,៤៣៥,១៤២លានដុល្លារអាមេរិក។ ដោយឡែកសម្រាប់ការនាំចេញក្នុងខែមេសាវិញ សម្រេចបាន១៨,៦០៤តោន កើនឡើងចំនួន ៦,៨៥៣តោន ស្មើនឹង៥៨ភាគរយបើធៀបនឹងខែមុន។ មួយវិញទៀតសម្រាប់តម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែមេសាមានចំនួន ១,១៩២ដុល្លារក្នុងមួយតោន។

គូសបញ្ជាក់ផងដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះ  កម្ពុជាមានផ្ទៃដីដាំកៅស៊ូចំនួន ៤០៤,៨០១ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូដែលត្រូវបានចៀរជ័រមានចំនួន​២៥០,០៦៦​ហិកតា ស្មើនឹង៦២% និងផ្ទៃដីថែទាំចំនួន១៥៤,៧៣៥ហិកតាស្មើនឹង៣៨%។

ដោយឡែកបើងាកមកមើលកាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក ហើយទីផ្សារដែលកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី។

ដោយ៖ Stince

 

Related Articles