We TV Cambodia

កម្ពុជាអាចនាំចេញទំនិញថ្នាំជក់បានរហូតដល់៥ប្រទេស

កម្ពុជាអាចនាំចេញទំនិញថ្នាំជក់បានរហូតដល់៥ប្រទេស

កម្ពុជាបានសម្រេចការនាំចេញផលិតផល ថ្នាំជក់របស់ខ្លួនបានចំនួន៥ប្រទេស សរុបមានចំនួនដល់ទៅ ៥.៣៧៦តោន គិតត្រឹមតែក្នុងកំលុងពេល ចាប់ពីដើមឆ្នាំ២០២០ រហូតមកទល់ថ្ងៃទី​១១ខែកញ្ញានេះ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានប្រកាសថា នៅក្នុងអំឡុងពេលនេះ ផលិតផលថ្នាំជក់ដែលកម្ពុជាអាចនាំចេញគឺមានបរិមាណសរុប៥.៣៧៦តោនដោយ ប្រទេសដែលជាគោលដៅនាំចេញនៃផលិតផលពីដំណាំថ្នាំជក់របស់កម្ពុជាគឺរួមមាន ប្រទេស វៀតណាម ក្រិក បែលហ្សិក ឥណ្ឌូនេស៊ី និង ហុងហ្គារី ។


ដំណាំថ្នាំជក់កន្លងមកគឺជាដំណាំកសិឧស្សាហកម្មមួយរបស់ប្រទេសកម្ពុជា ប៉ុន្តែនៅពេលនេះវាជាប្រភេទ ដំណាំដែលអាចនឹងមានការរិតត្បិតដោយសារតែប្រទេសជាច្រើនមានការរិតត្បិតលើការប្រើប្រាស់ថ្នាំជក់ និង បារី ដោយសារតែបញ្ហាសុខភាព។

កម្ពុជាអាចដាំដំណាំនេះបាន ហើយមានសក្តានុពលគឺ នៅតាមបណ្តោយដងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ដែលជាដីសំបូរទៅដោយល្បាប់ ។

ដោយ៖ stince

Related Articles