គិតត្រឹមថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មិនមានករណីឆ្លងកូវិដ១៩ និងមានអ្នកជាសះស្បើយចំនួន០២ នាក់។ យ៉ាងណាមិញករណីអ្នកជាសះស្បើយ សុទ្ធសឹងតែជាពលករដែលធ្វើដំណើរមកពីប្រទេសថៃ ខេត្តឈុនបុរី។ គួរជម្រាបផងដែថា ត្រឹមព្រឹកថ្ងៃ១២ ខែមករា ឆ្នាំ២០២១ នេះ កម្ពុជាមានចំនួនអ្នកឆ្លងកូវិដ១៩រហូតទៅដល់ ៣៩២ នាក់ ដែលព្យាបាលជាសះស្បើយចំនួន ៣៧៦ នៅសល់ចំនួន១៦ នាក់កំពុងសម្រាកព្យាបាលនៅតាមតំបន់រៀងៗខ្លួន។
សូមអានសេចក្ដីប្រកាសដូចខាងក្រោម៖
អត្ថបទដោយ៖ ពិសី
