We TV Cambodia

កម្ពុជាហាក់ស្ងប់ស្ងាត់ ប៉ុន្តែចំនួនអ្នកឆ្លង COVID-19 ទូទាំងពិភពលោកនៅតែបន្តកើនឡើង

កម្ពុជាហាក់ស្ងប់ស្ងាត់ ប៉ុន្តែចំនួនអ្នកឆ្លង COVID-19 ទូទាំងពិភពលោកនៅតែបន្តកើនឡើង
ស្ថានភាពប្រជាជនកម្ពុជាកំលុងពេល COVID-19 (ប្រភព៖ Google)

ទោះបីជាមួយរយៈចុងក្រោយនេះកម្ពុជាមានចំនួនអ្នកឆ្លងថ្មីចំនួន ៤ករណីបន្ថែមទៀតក្ដី ប៉ុន្តែស្ថានភាព COVID-19 នៅកម្ពុជាហាក់មានសភាពស្ងប់ស្ងាត់ ដោយប្រជាជនកម្ពុជាមួយចំនួនពុំសូវមានការព្រួយបារម្ភ ការការពារ និងការប្រុងប្រយ័ត្នប៉ុន្មានឡើយ។ ខណៈដែលចំនួនអ្នកឆ្លងនៅទូទាំងពិភពលោកនូវតែបន្តកើនឡើង មិនទាន់មានសញ្ញាច្បាស់លាស់ណាមួយពីការថយចុះនោះទេ។

ស្ថានភាពប្រជាជនកម្ពុជាកំលុងពេល COVID-19 (ប្រភព៖ Google)

ជាក់ស្ដែង បើយើងក្រឡេកមើលនៅតាមបណ្ដោយផ្លូវក្នុងពេលធ្វើចរាចរណ៍ ឬក្នុងផ្សារជាដើម គឺពុំសូវឃើញមានការពាក់ម៉ាសការពារប៉ុន្មាននោះទេ​ ហើយការរក្សាគម្លាតក៏ពុំបានអនុវត្តន៍ឲ្យបានត្រឹមត្រូវនោះដែរ ដោយមនុស្សជាច្រើនបានប្រមូលផ្តុំគ្នាជាធម្មតា ដូចកាលពីមិនទាន់មានការផ្ទុះរីករាលដាលនៃជំងឺ COVID-19 នោះដែរ។

ប្រជាជនអាមេរិកកំលុងពេល COVID-19 (ប្រភព៖ Google)

ផ្ទុយទៅវិញ បណ្ដាប្រទេសមួយចំនួនដូចជា ចិន អាមេរិក និងកូរ៉េខាងត្បូងជាដើម នូវតែមានអ្នកឆ្លងថ្មីបន្ថែមទៀតគិតមកទល់ថ្ងៃនេះ ទោះបីជាបណ្ដាប្រទេសទាំងនេះសុទ្ធតែជាប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្លាំងក៏ដោយ។ មិនតែប៉ុណ្ណោះ ប្រទេសចិន និងកូរ៉េសុទ្ធតែជាប្រទេសដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលម្ដងរួចមកហើយ ប៉ុន្តែត្រូវទទួលរងនូវការឆ្លងរលកទីពីរបន្តទៀតផងដែរ។

អ្នកស្លាប់ដោយសារ COVID-19 នៅអាមេរិក (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា ដោយសារតែបណ្ដាប្រទេសមួយចំនួនបាននឹងកំពុងបន្តកើនឡើងនូវចំនួនអ្នកឆ្លង COVID-19 និងខ្លះទៀតបានទទួលរងនូវការឆ្លងនៃរលកទី២ ដូច្នេះប្រជាពលរដ្ឋកម្ពុជាទាំងអស់ គួរមានការការពារ និងការរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ជៀសវាងការឆ្លង COVID-19 ដែលអាចបណ្ដាលឲ្យមានការឆ្លងនូវរលកទី២ នេះ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *