We TV Cambodia

កម្ពុជាសង្ឃឹមថាសហគ្រាសធុនតូច និងមធ្យម នឹងងើបឡើងវិញ បន្ទាប់ពីមានការជួយគាំទ្រពី UN

កម្ពុជាសង្ឃឹមថាសហគ្រាសធុនតូច និងមធ្យម នឹងងើបឡើងវិញ បន្ទាប់ពីមានការជួយគាំទ្រពី UN

កម្ពុជាសង្ឃឹមថា សហគ្រាសធុនតូច និងធម្យមនៅកម្ពុជា នឹងងើបឡើងវិញក្នុងពេលឆាប់នេះ បន្ទាប់ពីមានការជួយគាំទ្រពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (Unido) តាមរយៈការបោះពុម្ពសៀវភៅផ្សព្វផ្សាយគោលការណ៍ណែនាំបច្ចេកទេសសម្រាប់ផ្លូវឆ្ពោះទៅកាន់និរន្តភាពអាជីវកម្ម។

 

កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានរៀបចំពិធីប្រគល់ ទទួលសៀវភៅផ្សព្វផ្សាយគោលការណ៍ណែនាំបច្ចេកទេសសម្រាប់ណែនាំការស្ដារអាជីវកម្មឡើងវិញរបស់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ក្រោមវត្តមានឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម នៅទីស្ដីការក្រសួង។

 

នាឱកាសនោះដែរ ឯកឧត្តម បានអរគុណដល់អង្គការ Unido ក្នុងកិច្ចខិតខំប្រឹងប្រែងបោះពុម្ពសៀវភៅណែនាំបច្ចេកទេសជាភាសាអង់គ្លេស ហើយអ្នកជំនាញនៃអគ្គនាយកដ្ឋានសហគ្រាសខ្នាតតូច និងមធ្យម និងសិប្បកម្ម បានសហការគ្នាបកប្រែជាភាសាខ្មែរ ដើម្បីឲ្យសៀវភៅនេះក្លាយជាត្រីវិស័យក្នុងការជួយដល់សហគ្រាសនៅកម្ពុជាទាំងក្នុង និងក្រោយវិបត្តិកូវីដ១៩ បាន។

 

ក្រៅពីនេះ អង្គការ Unido ក៏បានរៀបចំផលិត និងផ្សព្វផ្សាយឯកសារមួយទៀត ដែលទាក់ទងនឹងវិស័យឌីជីថល ដើម្បីស្ដារអាជីវកម្មក្នុងសម័យឌីជីថលរូបនីយកម្មឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយវាក៏ត្រូវបានបកប្រែជាភាសាខ្មែរផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles