ដោយ៖ពេជ្រ
ត្បូងឃ្មុំ៖ គិតត្រឹមថ្ងៃទី២៤ ខែមិនា ឆ្នាំ ២០២០ នេះ កម្ពុជាបានពិនិត្យលើអ្នកជំងឺដែលបានផ្ទុកកូវីដ១៩ ចំនួន ០៤ នាក់ នៅខេត្តត្បូងឃ្មុំ។ ជាទល្ធផល ដែលក្រុមគ្រូពេទ្យនៅវិទ្យាស្ថនាប៉ាស្ទ័រ កម្ពុជា បានយកសំណាក អ្នកទាំង០៤ ទៅពិនិត្យ បានឲ្យដឹងថា មានអ្នកជំងឺ០២ អ្នកទទួលបានលទ្ធផល អវិជ្ជាមាន មានន័យថា អ្នកជំងឺ០២នាក់ ក្នុងចំណោម០៤ នាក់ បានជាសះស្បើយពីជំងឺរលាកសួតថ្មីនេះហើយ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រោយទទួលបានលទ្ធផលជាសះស្បើយមក ខាងក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យអ្នកទាំងពីរនេះ ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួន។
សូមបញ្ជាក់ដែរថា ខណៈពេលនេះ កម្ពុជារកឃើញអ្នកផ្ទុកកកូវីដ១៩ ចំនួន៨៧ នាក់មកហើយ ដោយពុំទាន់មាននរណាម្នាក់ស្លាប់នៅឡើយទេ៕
