ដោយ៖ពេជ្រ

ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលនេះ បានប្រកាសរកឃើញអ្នកឆ្លង COVID-19 ម្នាក់ នៅក្នុងខេត្តសៀមរាប។ បុរសអាយុ ៣៨ ឆ្នាំនេះធ្លាប់ ប៉ះពាល់ ជាមួយ បុរសជប៉ុន ដែលផ្ទុក COVID-19 ។នេះបើយោងតាមលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ថ្លែងក្នុងន្និសីទសារព័ត៌ មាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល។
បុរសជនជាតិជប៉ុនដែលផ្ទុកCOVID-19 រូបនោះ បានស្នាក់នៅកម្ពុជាយ៉ាងតិចណាស់ចំនួន ០៥ថ្ងៃ មុនពេលចេញពីប្រទេសកម្ពុជានៅថ្ងៃទី ០៣ ខែមីនា។នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានរកឃេីញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល ដែលតំរូវឱ្យអ្នកទាំងនោះ នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពជាបន្ទាន់។
សូមបញ្ជាក់ថាជនជាតិជប៉ុននេះគាត់ជាអ្នកធុរកិច្ចគាត់បានធ្វេីដំណេីរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូល្រទេសជប៉ុនវិញហេីយរកឃេីញវិជ្ជមានCOVID-19 នៅទីនោះ ៕
