We TV Cambodia

កម្ពុជារកឃើញអ្នកឆ្លង COVID-19 ថ្មីម្នាក់ទៀត ដែលជាស្រ្តីរស់នៅសង្កាត់ទឹកថ្លា

កម្ពុជារកឃើញអ្នកឆ្លង COVID-19 ថ្មីម្នាក់ទៀត ដែលជាស្រ្តីរស់នៅសង្កាត់ទឹកថ្លា
ក្រសួងសុខាភិបាល (ប្រភព៖ Google)

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៣នេះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញករណីវិជ្ជមានជំងឺ COVID-19 ថ្មីមួយករណីទៀត ដែលជាស្រ្តីជនជាតិអាមេរិក អាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ស្រ្តីរូបនេះជាអ្នកដំណើរដែលបានត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរតាមសាធារណៈកូរ៉េ និងបានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល (ប្រភព៖ ហ្វេសប៊ុក)
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles