We TV Cambodia

កម្ពុជារកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីចំនួន ២នាក់បន្ថែមទៀត

កម្ពុជារកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីចំនួន ២នាក់បន្ថែមទៀត
(ប្រភព៖ ហ្វេសប៊ុក)

យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅយប់ថ្ងៃទី​២៦ ខែមីនា​ ឆ្នាំ២០២០​ នេះយើងរកឃើញអ្នកជំងឺ​ COVID-19 ចំនួន ២នាក់បន្ថែមទៀត សរុបទាំងអស់មានចំនួន ៩៨នាក់ហើយ។

សូមបញ្ជាក់ផងដែរថា ករណីថ្មីនេះត្រូវបានរកឃើញក្នុងខេត្តសៀមរាប ហើយអ្នកផ្ទុកមេរោគ COVID-19 ទាំង២នាក់នេះគឺជាជនជាតិឥណ្ឌូណេស៊ី។ ដោយឡែកជនជាតិស៊ុយអែតម្នាក់ក៏ត្រូវបានរកឃើញថាមានផ្ទុកមេរោគ COVID-19 នេះផងដែរ ប៉ុន្តែមុនពេលចេញលទ្ធផលបុគ្គលនេះបានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃនាយប់ថ្ងៃទី២៥ ខែមីនា តាមរយៈជើងហោះហើរ Bangkok airway បាត់ទៅហើយ។ ដូច្នេះបុគ្គលនេះមិនត្រូវបានរាប់បញ្ចូលជាករណីថ្មីនៅកម្ពុជានោះទេ។

អត្ថបទដោយ៖ Nevin

Related Articles