We TV Cambodia

កម្ពុជាមានត្រីផ្សោតទឹកសាបច្រើនជាងគេ និងជាចំនុចទិសដៅយ៉ាងសំខាន់ភ្ញៀវទេសចរណ៍

កម្ពុជាមានត្រីផ្សោតទឹកសាបច្រើនជាងគេ និងជាចំនុចទិសដៅយ៉ាងសំខាន់ភ្ញៀវទេសចរណ៍

បើគិតពីចំនួនប្រទេសដែលមានសត្វផ្សោតទឹកសាបនៅលើពិភពលោក មានតែ ៦ប្រទេសប៉ុណ្ណោះ ដែល​ក្នុងនោះ ក៏មានប្រទេសកម្ពុជា ហើយជាប្រទេសដែលចំនួនសត្វផ្សោតច្រើនជាងគេផងដែរ។ គិតស្រមៃតែបន្ដិចក៏ដឹងដែរថា ភ្ញៀវទេសចរដែលបានធ្វើដំណើរទៅកាន់បណ្ដាខេត្ដនានា ដែលមានវត្ដមានសត្វផ្សោត ដូចជា ខេត្ដក្រចេះជាដើម​ តែងតែ មិនភ្លេចអារម្មណ៍ ជិះទូកកម្សាន្ដមើល សត្វផ្សោត ហែលងើបចុះៗក្នុងទឹកព្រែក លេងនោះទេ។

តំបន់ជម្រកសត្វផ្សោតក្នុងប្រទេសកម្ពុជា គឺស្ថិតនៅភូមិភាគឦសាន ​ដែលមានតំបន់គ្រប់គ្រងនិងការពារសត្វ​ផ្សោ​ត​ទ​ន្លេ​មេ​គង្គ ដែលលា​ត​ស​ន្ធឹ​ង​តាមដងទន្លេមេគង្គ​ភា​គ​ខា​ង​ជើងក្នុងកំណាត់លើប្រវែង១៨០​គី​ឡូ​ម៉ែ​ត្រ ចាប់​ពីខ្សែ​ប​ន្ទា​ត់​ព្រំ​ដែ​​ន​រវាងព្រះរាជាណាចក្រ​ក​ម្ពុ​ជា​និងសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មា​និ​ត​ឡា​វ ចំណុ​ច​ល្បា​ក់​ខោនទឹកធ្លាក់និមិត្ត អន្ល​ង់​ឈើ​ទាល អន្លង់មរកត ក្នុងខេត្តស្ទឹងត្រែង ម​ក ​ទ​ល់​​នឹងក្បា​ល​កោះ​ទ្រ​ង់ក្នុងក្រុងក្រចេះ ខេត្ត​ក្រ​ចេះ មានទំហំ១៤៦គីឡូ​ម៉ែត្រការ៉េ។

ក្នុងតំបន់គ្រប់គ្រងនិងការពារនោះ ព្រែកកាំពី ស្ថិតនៅតំបន់ស្នូលទី៤​ដែលមា​នទំ​ហំ ២​១​,​៦​​៥គីឡូម៉ែត្រការ៉េ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងឃុំសំបុក ឃុំថ្មគ្រែ ស្រុកចិ​ត្រ​បុ​រី ខេត្តក្រចេះ គឺជាទីជម្រកយ៉ាង​សំ​​ខាន់ដែលមានអន្លង់សត្វផ្សោតទន្លេមេគង្គ និង ភ្ញៀវទេ​ស​​​ច​រភាគច្រើនមកទស្សនាសត្វ​ផ្សោ​ត​​នៅព្រែកកាំ​ពីនេះ។ ​បើធ្វើដំណើរពីក្រុងក្រចេះ ទៅកាន់ព្រែកកាំពី​ មាន​ច​​ម្ងា​យ១៦គីឡូម៉ែត្រ តាមផ្លូវជាតិលេ​ខ​​៧៣ ហើយពីរាជធានីភ្នំពេញ​ទៅកាន់ក្រុ​ង​ក្រចេះ ​មាន​ច​ម្ងា​​យ៣១៥គីឡូមែត្រ តាមផ្លូវជាតិ​លេ​ខ៦ និងលេខ៧។

ស្ថិតនៅតំបន់ព្រែកកាំពីគឺសំដៅសំខាន់ទៅលើសត្វផ្សោតទន្លេមេគង្គ តាមស្ថិតិជំរឿន បាន​បង្ហាញឱ្យដឹងថា មានចំនួនសត្វផ្សោតប្រមាណ២០០ក្បាលក្នុងឆ្នាំ​១៩៩៧ មានចំនួន​១២៧ក្បាលក្នុងឆ្នាំ២០០៥ មានចំនួន៩៣ក្បាល ក្នុងឆ្នាំ២០០៧ មាន៨៥ក្បាលក្នុងឆ្នាំ២០១០ និង​នៅសល់៨០ក្បាល ក្នុងឆ្នាំ២០១៥។

តាមរយៈការងារអភិរក្សរបស់ក្រុមអង្គការWWF ក្នុងកិច្ចសហការជាមួយរដ្ឋបាលជល ផលនិងអាជ្ញាធរមូលដ្ឋាននៅតំបន់ព្រៃលិចទឹកទន្លេមេគង្គក្នុងប្រទេស​កម្ពុជា​​​ចំនួនសត្វផ្សោតបាន​កើនឡើងពី៨០-៩២ក្បាល ក្នុងឆ្នាំ២០១៧ ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេល ជា​ង​ម្ភៃ​ឆ្នាំ។ បើតាមការសិក្សាស្រាវជ្រាវចំនួនសត្វផ្សោតកើនឡើងពី១​៣ក្បាលនៅ​ឆ្នាំ២០​១៥​ទៅ១៨​ក្បា​ល ​នៅឆ្នាំ២០១៧។

ដោយ៖ Stince

Related Articles