We TV Cambodia

កម្ពុជាព្យាការណ៍ថា ការវិនិយោគ លើហេដ្ឋារចនា​ និងសំណង់កើនឡើង៦ភាគរយ ក្នុងឆ្នាំនេះ

កម្ពុជាព្យាការណ៍ថា ការវិនិយោគ លើហេដ្ឋារចនា​ និងសំណង់កើនឡើង៦ភាគរយ ក្នុងឆ្នាំនេះ

ក្នុងឆ្នាំ ២០២០​ការវិនិយោគលើ ផ្នែកអចលនទ្រព្យ សំណង់ និងលើវិស័យហេដ្ឋារនាសម្ព័ន្ធ ក្នុងប្រទេសកម្ពុជា បានកើនឡើង៦ភាគរយ។

បើយោងទៅតាមរបាយកាណ៍និងការព្យាករណ៍ អត្រាកំណើនប្រចាំឆ្នាំសកលលោករបស់ (CAGR) បានបង្ហាញថា កម្ពុជាកំំពុងក្លាយជាប្រទេសដែលមានភាពរីកចម្រើនលើ ការវិនិយោគផ្នែកអចលនទ្រព្យ និងវិស័យហេដ្ឋារនាសម្ព័ន្ធ ខណះប្រទេសកម្ពុជាកំពុងទាក់ទាញការវិនិយោគលើហេដ្ឋារចនាម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ការបញ្ជូនថាមពលនិងទឹក។

ដោយក្នុងរយះពេលមួយត្រីមាសក្នុង ឆ្នាំ ២០២០នេះ កម្ពុជាបានការវិនិយោគនិងជំនួយជាច្រើនពីសំណាក់បរទេសក្នុងចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារហើយកាលពីថ្មីៗនេះទើបតែសម្ពោធនិងបើកការដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដូចជា ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ៥៥ និងការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតផងដែរ។

បើតាមឱ្យដឹងពីប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ទ សុផល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំរបស់រដ្ឋាភិបាលបានចំណាយថវិកាអស់ប្រហែល ៤០០លានដុល្លារ ដោយក្នុងនោះមានរួមបញ្ចូលទាំងការថែរក្សាផ្លូវតាមបណ្តារខេត្ត និងការកសាងប្រឡាយនានាជាដើម។

ស្របពេលដែលខាង(CAGR) បានព្យាការណ៍ហើយភាគរយនៃការព្យាករណ៍នេះពិតថានិងកើតឡើង ក៍ប៉ុន្តែ បើតាមការថ្លែងសុន្ទរកថារបស់សម្តេចតេជោកាលពីពេលថ្មីៗនេះថា រាល់គម្រោងសាងសង់ដែលជាថវិការរបស់រដ្ឋាភិបាលកម្ពុជាដែលមិនទាន់បើកការដ្ឋាននោះត្រូវពន្យាពេលការបើកការដ្ឋាន លើកលែងតែគម្រោងវិនិយោគហិរញ្ញប្បទានពីបរទេសតែប៉ុណ្ណោះ៕

Related Articles