អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ
កំពត-កែប៖ កម្ពុជាក្នុងឆ្នាំ២០២០នេះ អាចផលិតកម្មអំបិលបានជាង៨០ ម៉ឺនតោន ដោយសារកត្តាអាកាសធាតុអំណោយផល ទើបអាចផលិតអំបិលបានបរិមាណច្រើនបែបនេះ។
ប្រធានសហគមន៍អ្នកផលិតអំបិលកំពត – កែប លោកប៊ុន បារ៉ាង មានប្រសាសន៍ថា ផលិតកម្មអំបិលរបស់សហគមន៍អ្នកផលិតអំបិលខេត្តកំពតនិងកែប សម្រេចបាន ៨៣.០០០ តោនដោយសាររយៈពេលផលិតបានយូរ បើធៀបនឹងឆ្នាំ ២០១៩ កម្ពុជាផលិតបានតែជាង ៣.០០០ តោនតែឆ្នាំនេះផលិតបានច្រើនដោយសារអាកាសធាតុអំណោយផល” ។
លោកបានបន្តទៀតថាតម្លៃអំបិលក្នុងមួយថង់ ៥០ គីឡូក្រាមមានតម្លៃពី ១២.០០០ រៀលទៅ ១៣,០០០ រៀលអាស្រ័យលើប្រភេទអំបិលយោងទៅតាមអ្នកដឹកនាំសហគមន៍តំបន់ផលិតអំបិលសរុបមានចំនួន ៤៥.០០០ ហិកតា៕