We TV Cambodia

កម្ពុជាប្រមូលពន្ធពីរដ្ឋករគយនិងអគ្គពន្ធបានប្រមាណ៥,៦៥២លានដុល្លារ

កម្ពុជាប្រមូលពន្ធពីរដ្ឋករគយនិងអគ្គពន្ធបានប្រមាណ៥,៦៥២លានដុល្លារ

ដោយ៖ឧត្តម

សម្តេចហ៊ុនសែន៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំនេះប្រទេសកម្ពុជារដ្ឋករគយនិងអគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានប្រមាណ៥,៦៥២លានដុល្លារ ដោយទិន្នន័យនេះបានលើសពីផែនការចំនួន១,១០៤លានដុល្លារ។នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៍មានលើបណ្តាញសង្គមហ្វេសប៊ុន ផ្លូវការរបស់សម្តេចតេជោហ៊ុនសែន។

គិតមកត្រឹមក្នុងខែធ្នូ ឆ្នាំ ២០១៩ កម្ពុជាទទួលទាញចំណួលពីការយកពន្ធបានប្រមាណ៥,៦៥២លានដុលា្លរហើយ ប្រាក់ចំណូលបានកត់សម្កាល់ថានេះជាទិន្នន័យមួយដែលលើសពីការគ្រោងទុករបស់រាជរដ្ឋាភិបាល និងរដ្ឋករគយ ជាពិសេសអគ្គពន្ធដារជាតិ។
បើតាមការបង្ហោះសារតាមបណ្តាយសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ទន្ទឹមនឹងនេះសម្តេចតេជោហ៊ុនសែនបានមាប្រសាសន៍ថា៖ គិតមកទល់ខែធ្នូ ឆ្នាំ២០១៩ នេះចំណួល ដែលបានមកពីរដ្ឋករគយ គឺមានចំនួន២,២៦០លានដុល្លារនេះជាគម្រោងផែនការកំណត់។ ជាថ្មីមកម្តងទៀត គិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩គឺយើងប្រមូលបាន៤,០១៣លានដុល្លារដែលនេះជាបរិមាណមួយលើសពីផែនការដែលបានកំណត់រហូតដល់៧៥៨លានដុល្លារ (ស្មើនឹង៣៣៥%)។

សម្តេចបានបន្តថា៖« ដោយឡែកចំណូលទីអគ្គពន្ធដាវិញគឺយើងបានដាក់ចេញនូវការប្រមូលអោយបានប្រមាណ២២៨៨លានដុល្លារតែអ្វីដែលគួរអោយសរសើរនោះគឺ ការប្រមូលចំណួលបាន២៦៣៤លានដុល្លារដែលវាជាចំនួនលើសមួយប្រមាណ៣៤៥ដុល្លារ។»

សូមបញ្ជា្កក់ថា រដ្ឋករគយ និងអគ្គពន្ធដាបានសម្រេចដាក់ផែនការរួមគ្នាក្នុងឆ្នាំ២០១៩នេះគឺធ្វើយ៉ាងណាប្រមូលពន្ធអោយបាន៤៥៤៨លានដុល្លារ។ ក៏ប៉ុន្តែយើងគិតមកទល់ពេលនេះយើងប្រមូលបានរហូតដល់៥៦៥២លានដុល្លារ ដោយនេះជាការប្រមូលបានលើសពីផែនការកំណត់។ សូមជម្រាបផងដែរថា ថវិការដែលរាជរដ្ឋាភិបាលប្រមូលគឺចំនួន១១៩៤លានដុល្លារ ៕

Related Articles