We TV Cambodia

កម្ពុជាប្រមូលផលស្រូវវស្សាសម្រេចបាន ជាង ១,៧៨៨ លានហិកតា

កម្ពុជាប្រមូលផលស្រូវវស្សាសម្រេចបាន ជាង ១,៧៨៨ លានហិកតា

អត្ថបទ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថាសកម្មភាពប្រមូលផលស្រូវវស្សារបស់ប្រជាកសិករនៅឆ្នាំនេះសម្រេចបានជាង ១,៧៨៨ លាន ហិកតា ស្មើនឹង ៦៤.១០% ដែលទទួលបានបរិមាណផលសរុប ៥ ៦៥២ ២៩៧ តោន ដែលក្នុងនេះទិន្នផលជាមធ្យមទទួលបានចំនួន ៣,១៦ តោនក្នុងមួយហិកតា។

បើតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានឱ្យដឹងថាប្រជាកសិករនៅទូទាំង ២៤ រាជធានី-ខេត្តកំពុងមមាញឹក ញាប់ដៃញាប់ជើងក្នុងការប្រមូលផល គិតត្រឹមថ្ងៃទី០៧ ខែធ្នូ របាយការណ៍នេះបានបង្ហាញដូចខាងក្រោម៖

១- ខេត្តដែលសម្រេចបានចាប់ពី ៩០% ឡើងមាន៖ ខេត្តកោះកុង ក្រចេះ រតនគីរី និងខេត្តស្ទឹង ត្រែង។

២- ខេត្តដែលសម្រេចបានចាប់ពី ៧០% ទៅ ៨០% មាន៖ ខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្វាយរៀង និងខេត្តឧត្តរមានជ័យ។

៣- ខេត្តដែលសម្រេចបានចាប់ពី ៥០% ទៅ ៦០% មាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្តាល មណ្ឌលគីរី ភ្នំពេញ ព្រះវិហារ ព្រៃវែង តាកែវ កែប ប៉ៃលិន និងខេត្តត្បូងឃ្មុំ។

៤- ខេត្តដែលសម្រេចបានក្រោម ៥០% មាន៖ ខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តកំពង់ធំ។ ដោយ ឡែក ខេត្តព្រះសីហនុសកម្មភាពប្រមូលផលស្រូវវស្សាទើបតែសម្រេចបានជាង ២០% ប៉ុណ្ណោះ ។ ជារួមនៅទូទាំងប្រទេសការប្រមូលផលស្រូវវស្សាសម្រេចបាន ជាង ១,៧៨៨ លាន ហ.ត ស្មើនឹង ៦៤.១០% ដែលទទួលបានបរិមាណផលសរុប ៥ ៦៥២ ២៩៧ តោន ដែលក្នុងនេះទិន្នផលជាមធ្យមទទួលបានចំនួន ៣,១៦ តោន/ហ.ត ៕

 

Related Articles