We TV Cambodia

កម្ពុជាបានសម្រេចការនាំចេញអង្ករកើនឡើង ២២% រយៈពេល៩ខែ កន្លងមកនេះ

កម្ពុជាបានសម្រេចការនាំចេញអង្ករកើនឡើង ២២% រយៈពេល៩ខែ កន្លងមកនេះ

ក្នុងស្ថានភាពបដិបទកូវីដ១៩ កម្ពុជាបាននាំចេញនូវអង្ករ ទៅកាន់ទីផ្សារ​អន្ដរជាតិ មានចំនួនដល់ទៅ ៤៨៨,៧៧៥ តោន ដែលទិន្នន័យនេះមានការកើនឡើង រហូតដល់ទៅ២២.៨% បើធៀបទៅនឹង របាយការណ៍កាលពីឆ្នាំមុន នេះយោងតាមទិន្នន័យក្រសួងកសិកម្ម។

កម្ពុជាបានក្លាយទៅជាប្រទេស មានដែលមានសមត្ថភាពរឹងមាំលើផ្នែកកសិកម្ម ជាពិសេសផលិតផលដែលត្រូវបានសិក្សាពីប្រទេសជិតខាង ចង់ធ្វើការនាំចេញ ក្នុងស្ថានភាពកូវីដ១៩នេះ។ ក្នុងនោះមានផលិតផលដូចជា ស្រូវ អង្ករ ពោត ដំលូង ស្វាយ​ …ដែលជាផ្នែកមួយបានចូលរួមយ៉ាងសំខាន់ក្នុងជួយជ្រោមជ្រែង សេដ្ឋកិច្ចប្រទេស។

របាយការណ៍ពីក្រសួង កសិកម្មបានបន្ដទៀតថា កម្ពុជាបាននាំចេញនូវផលិត កសិកម្ម ក្នុងនោះមានអង្ករ ទៅកាន់ប្រទេស​ក្រៅចំនួន ៦០ ប្រទេស លើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះទេ តាមការបង្ហាញរបស់ក្រសួងកសិកម្មនូវទិន្នន័យនៃការដាំដុះរបស់កម្ពុជា គិតមកត្រឹមតែ ខែកញ្ញាកន្លងទៅ សកម្មភាពនៃការធ្វើកសិកម្មដំណាំស្រូវ មានចំនួន២.៧លានហិចតា លើទំហំផ្ទៃទូទាំងប្រទេស។

ដោយ៖ Stince

Related Articles